Connect with us

ព័ត៌មានអន្ដរជាតិ

ពលរដ្ឋ ថៃ ប្រាប់ពីគោលបំណង បើទទួលបានលុយ ១ ម៉ឺនបាតពីរដ្ឋាភិបាលថ្មី

បានផុស

នៅ

គម្រោងរបស់គណបក្សភឿថៃក្នុងការផ្តល់ទឹកប្រាក់ឌីជីថលចំនួន ១ម៉ឺនបាត (Digital Wallet) ជូនប្រជាជនថៃគ្រប់រូបដែលមានអាយុចាប់ពី១៦ឆ្នាំឡើងទៅ ពេលនេះបាន​ក្លាយ​និន្នាការ​វាយលុក​ពេញ​បណ្ដាញ​អ៉ិនធើណេត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទឹកប្រាក់ឌីជីថល១ ម៉ឺន​បាត ដែលផ្ដល់​ដោយ​គណបក្សភឿថៃ​កំពុងទទួល​បានការចាប់​អារម្មណ៍​យ៉ាង​ខ្លាំង បន្ទាប់ពីលោក សេតថា ថាវីស៊ីន ក្លាយជា​នាយករដ្ឋមន្ត្រី​ទី ៣០​ ហើយក៏រំពឹងថា រូបិយប័ណ្ណឌីជីថលនឹងត្រូវបានអនុវត្តនៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៤។

ជាក់ស្ដែង​​ក្នុងអំឡុងពេលនេះ ​បន្ថែមពីការ​ជជែក​វែកញែក​ ប្រជាជន​​កំពុងស្វែងរកព័ត៌មាន​អំពីលុយ​ឌីជីថល១ ម៉ឺនបាតដែលមាន​លក្ខខណ្ឌ របៀបទទួលបាន ដើម្បីងាយស្រួលយកទៅចាយក្នុងគោលបំណងសំនខាន់ៗ។ ក្នុងនោះមានមនុស្ស​ជាច្រើន​បាន​បញ្ចេញ​មតិ​ដោយ​ការ​ស្រមើស្រមៃជាមុនថា ប្រសិនបើអ្នកទទួលបាន​លុយឌីជីថល១ ម៉ឺនបាត តើអ្នកមានគម្រោងប្រើប្រាស់វា​ដោយរបៀបណា? ស្របពេលដែលមនុស្សមួយចំនួនធំ ចង់ចាយលើវត្ថុប្រើប្រាស់ប្រចាំថ្ងៃរបស់ពួកគេ។

ទោះយ៉ាងណាក៏ដោយ គណបក្សភឿថៃក៏ធ្លាប់​បាន​បញ្ចាក់ថា លុយឌីជីថល១ម៉ឺនបាត អាចទិញឧបករណ៍​ប្រើប្រាស់​គ្រប់ប្រភេទដូចជា អាហារ, ទឹកផឹក, ឱសថ, សាប៊ូ, ប្រេងបន្លែ, ទឹកត្រី, គ្រឿងទេស ព្រមទាំងបរិក្ខារវិជ្ជាជីវៈជាដើម។

សរុបជារួម ទឹកប្រាក់ឌីជីថល១ម៉ឺនបាត មានគោលបំណងអនុញ្ញាត​ឲ្យ​មនុស្សទិញទំនិញ​ប្រើប្រាស់គ្រប់ប្រភេទ ប៉ុន្តែមិនអាចទិញរបស់របរដូចជា ស្រា ស្រាបៀរ គ្រឿងញៀន និងមិនអាចសងបំណុលបានទេ។ លើសពីនេះ មាស ឬទូរសព្ទដៃ​វា​មិន​ស្ថិត​ក្នុង​ប្រភេទ​ផលិតផល​ប្រើប្រាស់​នោះ​ទេ។ ដូច្នេះ ប្រជាជនថៃត្រូវ​រង់ចាំ​ការ​ប្រកាស​ពី​រដ្ឋាភិបាល​បក្ស​ភឿ​ថៃ​ម្ដង​ទៀតប៉ុណ្ណោះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖ Sanook thethaige

ចុចអាន៖ការផ្តល់ប្រាក់១ម៉ឺនបាត ដល់ជនជាតិថៃ នឹងជំរុញកំណើន GDP ពី៥ទៅ៧% នៅឆ្នាំក្រោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម