ព័ត៌មានអន្ដរជាតិ
ជប៉ុន គ្រោងយកកិច្ចប្រជុំអាស៊ាន និង G20 ពន្យល់ការបង្ហូរទឹកសំណល់ចេញពីរោងចក្រនុយក្លេអ៊ែរ Fukushima
នាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio គ្រោងនឹងចេញការពន្យលអំពីការបង្ហូរទឹកសំណល់ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daichi ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកនៅកិច្ចប្រជុំថ្នាក់អន្តរជាតិនាសប្តាហ៍ក្រោយ ។

លោក Kishida គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌូណេស៊ី និងឥណ្ឌា ក្នុងដំណើរចេញក្រៅប្រទេសរយៈពេល ៧ ថ្ងៃដែលនឹងចាប់ផ្តើមនៅថ្ងៃទី៥ ខែកញ្ញាតទៅ ហើយលោកនឹងចូលរួមកិច្ចប្រជុំកំពូលជាមួយមេដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងក្រុមប្រទេសសេដ្ឋកិច្ច G20 ផងដែរ ។
ទន្ទឹមនោះ លោកនាយករដ្ឋមន្ត្រី Kishida ក៏គ្រោងនឹងឆ្លៀតឱកាសនេះស្វែងរកការយល់ដឹងបន្ថែមពីអន្តរជាតិផងដែរ ចំពេលដែលប្រទេសចិនបានចេញការជំទាស់ និងបន្តរិះគន់រដ្ឋាភិបាលទីក្រុងតូក្យូកាន់តែខ្លាំងឡើង ជាពិសេសគឺការផ្អាកការនាំចូលអាហារសមុទ្រទាំងអស់របស់ជប៉ុន ក្រោយការបង្ហូរទឹកសំណល់ចេញពីរោងចក្រកាលពីថ្ងៃទី២៤ ខែសីហា ។

លោក Kishida គ្រោងនឹងពន្យល់ថា ការបង្ហូរទឹកសំណល់ចេញនេះមិនមានហានិភ័យ និងប៉ះពាល់ដល់សុវត្ថិភាពណាមួយនោះទេ ដោយសារយើងបានបំពេញតាមស្តង់ដារវិទ្យាសាស្ត្រ ហើយលោកក៏មានបំណងបញ្ជាក់យ៉ាងច្បាស់ដែរថា ជប៉ុននឹងបន្តផ្តល់ព័ត៌មានអំពីបញ្ហាទាំងអស់នេះក្នុងលក្ខណៈតម្លាភាពខ្ពស់ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកសង្កេតការណ៍កំពុងរង់ចាំមើលថាតើលោក Kishida នឹងមានឱកាសជួបនិយាយជាមួយមេដឹកនាំចិនជាលក្ខណៈបុគ្គលដែរឬក៏យ៉ាងណានោះទេ ខណៈនាយករដ្ឋមន្ត្រីចិនលោក Li Qiang អាចនឹងចូលរួមកិច្ចប្រជុំអាស៊ាន ហើយលោកប្រធានាធិបតី Xi Jinping ទំនងជានឹងចូលរួមក្នុងកិច្ចប្រជុំកំពូល G20 ។
គួរបញ្ជាក់ថា រោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daichi បានរងផលប៉ះពាល់ចំនួន ៣ ដងនៅក្នុងការរញ្ជួយដី និងរលកយក្សស៊ូណាមិឆ្នាំ ២០១១ ហើយទឹកដែលប្រើសម្រាប់ធ្វើឲ្យឥន្ធនៈត្រជាក់រលាយនៅក្នុងរោងចក្របាននិងកំពុងលាយឡំជាមួយទឹកភ្លៀង និងទឹកក្រោមដី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ