ព័ត៌មានអន្ដរជាតិ
ចាប់ខ្លួនមនុស្ស ២០០ នាក់ ដែលចូលរួមមង្គលការភេទទីបី នៅប្រទេស នីហ្សេរីយ៉ា
ការចាប់ខ្លួនភេទទីបីនៅប្រទេស នីហ្សេរីយ៉ា គឺជាបញ្ហាធម្មតា ព្រោះទីនោះមិនមានច្បាប់អនុញ្ញាតឲ្យភេទទីបីរៀបការឡើយ ។ សម្រាប់អ្នកប្រព្រឹត្តិ អាចជាប់ពន្ធនាគាររហូតដល់ ១០ ឆ្នាំឯណោះ ។

កាលពីថ្ងៃអង្គារ ទី២៩ ខែសីហា ប៉ូលិសនៅនីហ្សេរីយ៉ា បានឲ្យដឹងថា គាត់ចាប់ខ្លួនមនុស្សយ៉ាងតិច ៦៧ នាក់ ខណៈពួកគេកំពុងចូលរួមពិធីមង្គលការភេទទីបី ។
ជនសង្ស័យដែលជាដៃគូ ត្រូវបានចាប់ខ្លួននៅទីក្រុង Ekpan ភាគខាងត្បូងនៃរដ្ឋ Delta វេលាម៉ោង ២ ព្រឹក នៅថ្ងៃច័ន្ទ ទី២៨ ខែសីហា នៅក្នុងកម្មវិធីផ្ទាល់តែម្ដង ។

លោក Bright Edafe អ្នកតំណាងឲ្យប៉ូលិសបានបញ្ជាក់ថា ដំបូងប៉ូលិសបានសម្រុកចូលសណ្ឋាគារមួយនៅ Ekpan ជាកន្លែងពិធីមង្គលការមនុស្សស្រឡាញ់ភេទដូចគ្នា ហើយចាប់ខ្លួនមនុស្សចំនួន ២០០ នាក់ ។
បន្ទាប់ពីការស៊ើបអង្កេតដំបូង សល់តែ ៦៧ នាក់ប៉ុណ្ណោះដែលគេឃុំខ្លួន ។ លោកនិយាយទៀតថា “ពួកយើងរស់នៅក្នុងទ្វីបអាហ្វ្រិក យើងមិនអាចធ្វើតាមលោកខាងលិចទេ ព្រោះយើងមានវប្បធម៌ខុសគ្នា។”

ជាការពិតណាស់ នេះគឺជាការចាប់ខ្លួនខ្នាតធំបំផុតប្រចាំប្រទេសដែលមានច្បាប់ប្រឆាំងអ្នកស្រលាញ់ភេទដូចគ្នា ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ លិចទូកដ ដឹកភ្ញៀវមកពីពិធីមង្គលការ ស្លាប់មនុស្ស ១០០នាក់ នៅនីហ្សេរីយ៉ា

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក