Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី បញ្ជាក់ទៅ UN អំពីលក្ខខណ្ឌដែលខ្លួននឹងសាកល្បងនុយក្លេអ៊ែរ

បានផុស

នៅ

អ្នកការទូតរុស្ស៊ីលោក Dmitry Glukhov បានប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ ទី២៩ ខែសីហាថា លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ធ្លាប់បានលើកឡើងហើយកាលពីដើមឆ្នាំនេះចំពោះការសាកល្បងនុយក្លេអ៊ែរ ហើយលក្ខខណ្ឌដែលរដ្ឋាភិបាលទីក្រុងមូស្គូនឹងធ្វើបែបនេះនោះ គឺអាស្រ័យលើសកម្មភាពរបស់សហរដ្ឋអាមេរិក ។

ការសាកល្បងមីស៊ីលរបស់រុស្ស៊ី (រូបថត៖ RT)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអះអាងថា លក្ខខណ្ឌដែលទីក្រុងមូស្គូ សាកល្បងនុយក្លេអ៊ែរ គឺលុះត្រាតែអាមេរិកធ្វើតេស្តមុន នោះទើបរុស្ស៊ី ធ្វើតេស្តតាមក្រោយ ។

លោក Glukhov បញ្ជាក់បែបនេះ ដើម្បីឆ្លើយតបទៅនឹងការចោទប្រកាន់ របស់អនុរដ្ឋលេខាធិការសហរដ្ឋអាមេរិក ទទួលបន្ទុកគ្រប់គ្រងអាវុធ និងកិច្ចការសន្តិសុខអន្តរជាតិ លោក Bonnie Jenkins ដែលអះអាងថា សុន្ទរកថារបស់លោក ពូទីន កាលពីខែកុម្ភៈ គឺជាការគំរាមកំហែងនៃការធ្វើតេស្តបរមាណូសាជាថ្មី។

ការសាកល្បងមីស៊ីលរបស់រុស្ស៊ី (រូបថត៖ ក្រសួងការពារជាតិរុស្ស៊ី)

លោក Glukhov ដែលបម្រើការជាលេខាទី៣ នៃបេសកកម្មរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ បានបញ្ជាក់ថា “សេចក្តីថ្លែងការណ៍ខាងលើរបស់ប្រធានាធិបតីរុស្ស៊ី អំពីលទ្ធភាពដែលប្រទេសរបស់យើង នឹងចាប់ផ្តើមសាកល្បងនុយក្លេអ៊ែរសាជាថ្មី ដូចដែលបានលើកឡើងក្នុងអំឡុងសុន្ទរកថាទៅកាន់សភាសហព័ន្ធនោះ គឺចាំបាច់តែក្នុងបរិបទនៃការឆ្លើយតបរបស់យើង ចំពោះសកម្មភាពបំផ្លិចបំផ្លាញរបស់អាមេរិកប៉ុណ្ណោះ ហើយសញ្ញាដែលយើងនឹងងាកទៅរកការសាកល្បងនុយក្លេអែរ លុះត្រាតែសហរដ្ឋអាមេរិកធ្វើវាមុន”។

គួររម្លឹកជាថ្មី ក្នុងអំឡុងពេលថ្លែងសុន្ទរកថាកាលពីខែកុម្ភៈ លោក ពូទីន បានប្រាប់សមាជិកសភារុស្ស៊ីថា ទីក្រុងមូស្គូបានទទួលការណ៍សម្ងាត់ថា អាមេរិកកំពុងរៀបចំសាកល្បងក្បាលគ្រាប់នុយក្លេអ៊ែរថ្មី ហើយបានណែនាំឲ្យទីភ្នាក់ងារ Rosatom និងក្រសួងការពារជាតិរុស្ស៊ី ត្រូវត្រៀមខ្លួនសម្រាប់ការសាកល្បងវិញ ប្រសិនបើអាមេរិកធ្វើដូច្នេះមែន ។

នៅក្នុងសុន្ទរកថាដដែលនោះ លោក ពូទីន បានប្រកាសផ្អាកការចូលរួមនៅក្នុងសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរ New START ដោយចោទប្រកាន់សហរដ្ឋអាមេរិកថា បានរារាំងការត្រួតពិនិត្យ ហើយខ្ចីដៃអ៊ុយក្រែន ដើម្បីធ្វើសង្គ្រាមប្រឆាំងរុស្ស៊ី៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ រុស្ស៊ី ថា យោធាអាមេរិក អាចបង្កើត វិបត្តិជីវសាស្ត្រសកល ដើម្បីឲ្យក្រុមហ៊ុនឱសថ ទទួលផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម