ព័ត៌មានអន្ដរជាតិ
លោក Kishida ហៅរដ្ឋមន្ត្រីមួយក្រុម មកទទួលទានគ្រឿងសមុទ្រ យកពី ហ្វូគូស៊ីម៉ា ជាមួយគ្នា ដើម្បីធានាសុវត្ថិភាព
នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida និងរដ្ឋមន្ត្រីមួយចំនួន បានទទួលទានអាហារសមុទ្រដែលយកមកពីសមុទ្រនៃខេត្ត ហ្វូគូស៊ីម៉ា ខណៈមជ្ឈដ្ឋានជាច្រើនខឹងសម្បា និងបង្ហាញក្តីបារម្ភក្រោយជប៉ុន បង្ហូរទឹកសំណល់ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ចូលមហាសមុទ្រ។

ជាក់ស្តែង ការទទួលទានអាហារថ្ងៃត្រង់មួយពេលនេះ មានគោលបំណងរំងាប់ក្តីបារម្ភ អំពីផលប៉ះពាល់អវិជ្ជមានលើសុខភាពមនុស្ស និងស្តារកេរ្តិ៍ឈ្មោះឡើងវិញ ចំពោះផលនេសាទពីតំបន់ជុំវិញខេត្តភាគឦសានប្រទេសជប៉ុន។
បន្ទាប់ពីជំនួបនៅទីស្តីការនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មទទួលបន្ទុកគោលនយោបាយនុយក្លេអ៊ែរ លោក Yasutoshi Nishimura និយាយថា លោក Kishida បានបរិភោគ sashimi, ត្រីអណ្ដាតឆ្កែសមុទ្រ និងមឹក ដែលយកមកពីតំបន់ ហ្វូគូស៊ីម៉ា។
លោក Nishimura ប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំនេះថា យើងចាំបាច់ត្រូវធានាអះអាងដល់ប្រជាជនទាំងក្នុងនិងក្រៅប្រទេស អំពីសុវត្ថិភាពនៃគ្រឿងសមុទ្រ ដែលនេសាទបានពីសមុទ្រក្បែរបរិវេណនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា។
គួរបញ្ជាក់ជាថ្មី កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ប្រទេសជប៉ុន បានចាប់ផ្តើមបញ្ចេញទឹកដែលសម្អាតរួចពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។
រដ្ឋាភិបាលទីក្រុងតូក្យូអះអាងថា សារធាតុវិទ្យុសកម្មភាគច្រើន លើកលែងតែ Tritium ប៉ុណ្ណោះ គឺត្រូវបានសម្អាតអស់ពីទឹក តាមរយៈដំណើរការបន្សុទ្ធ មុនពេលបង្ហូរចេញ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Asian Nikkei
ចុចអាន៖ ប្រធានាធិបតីកូរ៉េខាងត្បូង ទទួលទានគ្រឿងសមុទ្រ ដើម្បីធានាដល់ប្រជាជន កុំឲ្យព្រួយបារម្ភ

-
ចរាចរណ៍១៧ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម៧ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព២ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់