Connect with us

ព័ត៌មានអន្ដរជាតិ

លោក គីម ជុងអ៊ុន ហៅថ្នាក់ដឹកនាំអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ថា “មេក្រុមជើងកាង”

បានផុស

នៅ

មិនត្រឹមតែបញ្ជាឲ្យកងទ័ពត្រៀមខ្លួនសម្រាប់ការប្រយុទ្ធ ដើម្បីរារាំងផែនការរបស់បច្ចាមិត្តដែលចង់ឈ្លានពានប្រទេសប៉ុណ្ណោះទេ, មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ថែមទាំងបានហៅប្រធានាធិបតីអាមេរិក ចូ បៃដិន, ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol និងនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida ថាជា “មេក្រុមជើងកាង” ទៀតផង។

(រាប់ពីឆ្វេងទៅស្តាំ) ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol, ប្រធានាធិបតីអាមេរិក ចូ បៃដិន និងនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គីម បានបោះពាក្យសម្តីបែបនេះ ខណៈសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ធ្វើសមយុទ្ធកងទ័ពជើងទឹកត្រីភាគី ដើម្បីកំញើញដល់ការគំរាមកំហែងនុយក្លេអ៊ែរពីសំណាក់កូរ៉េខាងជើង។

កូរ៉េ​ខាង​ជើង​ ចាត់ទុកលំហាត់​​បែប​នេះ ​ថា​ជា​ការ​ហាត់​សម​ដើម្បី​លុកលុយ ថ្វីបើទី​ក្រុង​វ៉ាស៊ីនតោន​ និង​ដៃគូ​របស់​ខ្លួន អះអាងថា សមយុទ្ធនេះគឺជាការការពារខ្លួនក៏ដោយ។

ក្នុងសុន្ទរកថាដែលប្រារព្ធទិវាកងទ័ពជើងទឹកកូរ៉េខាងជើង កាលពីដើមសប្តាហ៍នេះ លោក គីម និយាយថា ដែនទឹកនៅឧបទ្វីបកូរ៉េមិនមានស្ថិរភាពឡើយ ជាមួយនឹងគ្រោះថ្នាក់នៃសង្គ្រាមនុយក្លេអ៊ែរ ដោយសារតែអរិភាពដឹកនាំដោយសហរដ្ឋអាមេរិក។

លោក គីម ជុងអ៊ុន (រូបថត៖ PA Media)

លើសពីនេះ លោកបានចោទអាមេរិក ថាកំពុងធ្វើសមយុទ្ធកងទ័ពជើងទឹកដ៏ឆ្កួតលីលា ជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន និងដាក់ពង្រាយទ្រព្យសម្បត្តិយុទ្ធសាស្ត្រ នៅក្នុងដែនទឹកជុំវិញឧបទ្វីបកូរ៉េផងដែរ ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងការបរទេសកូរ៉េខាងត្បូង បានសម្តែងការសោកស្ដាយជាពន់ពេកចំពោះការដែលលោក គីម ប្រើភាសាមិនសមរម្យបែបនេះ ដើម្បីបង្កាច់បង្ខូចមេដឹកនាំកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងត្បូងលោក Lim Soosuk បានប្រាប់អ្នកសារព័ត៌មានថា កូរ៉េខាងជើងត្រូវតែបញ្ឈប់ជាបន្ទាន់នូវទង្វើដែលបង្កើនភាពតានតឹងជាមួយនឹងការគំរាមកំហែង និងការបង្កហេតុដោយឥតប្រុងប្រយ័ត្ន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ លោក គីម ជុងអ៊ុន បញ្ជាឲ្យកងទ័ពកូរ៉េខាងជើង ត្រៀមធ្វើសង្គ្រាមជាមួយ អាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម