Connect with us

ព័ត៌មានអន្ដរជាតិ

ព្យុះសង្ឃរា Idalia វាយប្រហាររដ្ឋ Florida ពេញទំហឹង បង្កការបំផ្លិចបំផ្លាញ និងបណ្តាលឲ្យមនុស្សស្លាប់

បានផុស

នៅ

​ទីក្រុងមួយចំនួនក្នុងរដ្ឋ Florida ត្រូវជន់លិច​បន្ទាប់​ពី​ព្យុះសង្ឃរា Idalia វាយប្រហារ ហើយពេលនេះ ព្យុះកំពុងបោះពួយទៅកាន់រដ្ឋ Georgia ជាបន្តទៀត។

(រូបថត៖ EPA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្យុះបិសាចនេះ ត្រូវបានបន្ទាបទៅជាព្យុះសង្ឃរាប្រភេទទី១ ពេលវាទៅដល់ដីគោកជាមួយល្បឿន១២០គីឡូម៉ែត្រក្នុងមួយម៉ោង ដោយសំដៅទៅវាយសន្ធាប់ផ្ទាល់ លើទីក្រុងប្រវត្តិសាស្រ្ត Savannah ខណៈគិតត្រឹមពេលនេះ​ មានមនុស្ស ២ នាក់ត្រូវបាត់បង់ជីវិត ដោយសារព្យុះ Idalia។

(រូបថត៖ USA Today)

ទន្ទឹមនោះ កម្ពស់ទឹកនៅឆ្នេរ Tampa Bay បានកើនឡើងលើស ១.៣៧ ម៉ែត្រកាលពីព្រឹកថ្ងៃពុធ ពោលគឺលើសពីកម្រិតទឹកខ្ពស់លើកមុនដែលបង្កឡើងដោយព្យុះត្រូពិក Eta ក្នុងឆ្នាំ ២០២០ ទៅទៀត ។

ស្របពេលជាមួយគ្នានេះ អ្នករដ្ឋ Florida ត្រូវបានគេមើលឃើញនាំគ្នាហែលទឹកចេញតាមបង្អួចផ្ទះ ដើម្បីជម្លៀសខ្លួន ខណៈកម្រិតទឹកឡើងខ្ពស់ ហើយ Idalia ក៏ត្រូវបានគេកត់ត្រាដែរថា ​ជា​ព្យុះ​​ខ្លាំង​បំផុត​ដែល​​បោកបក់​នៅ​តំបន់ Big Bend ក្នុង​រយៈពេល ១២៧ ឆ្នាំ ។

(រូបថត៖ USA Today)

យោងតាមគេហទំព័រ PowerOutage.us បានឲ្យដឹងថា អតិថិជនជាង ២៦៥ ០០០ នាក់នៅរដ្ឋ Florida និង ១០៥ ០០០ នាក់នៅ Georgia គឺមិនមានអគ្គិសនីប្រើប្រាស់ឡើយ ខណៈអាកាសយានដ្ឋានអន្តរជាតិ Tampa និងកំពង់ផែ ក៏ត្រូវបិទផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA, Daily Mail

ចុចអាន៖ ព្យុះកំណាច Idalia កំពុងហោះសំដៅទៅរដ្ឋ Florida ខណៈតំបន់ចំនួន៤៩ ត្រូវប្រកាសអាសន្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម