Connect with us

ព័ត៌មានអន្ដរជាតិ

តាមពិត NASA រកឃើញជីវិតលើភពអង្គារកាលពី ៥០ឆ្នាំមុន តែបំផ្លាញដោយអចេតនា

បានផុស

នៅ

លោក Dirk Schulz-Makuch អ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យបច្ចេកទេសទីក្រុង​ប៊ែកឡាំង ប្រទេស​អាល្លឺម៉ង់ ​បានអះអាង​នៅលើគេហទំព័រ BigThink កាលពីថ្ងៃអាទិត្យ ២៧ ខែសីហាថា រដ្ឋបាល​អាកាសចរណ៍ និងអវកាសសហរដ្ឋអាមេរិក (NASA) ប្រហែលជា​បានរកឃើញជីវិតនៅលើភពអង្គារកាលពីជិត ៥០ ឆ្នាំមុន ប៉ុន្តែបំផ្លាញ​វា​ដោយ​អចេតនា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​វិទ្យាសាស្ត្រ​បាន​ពិពណ៌នាថា​ ត្រលប់ទៅឆ្នាំ១៩៧៦, NASA បាន​បញ្ជូន​យានអវកាសពីរគឺ Viking 1 និង Viking 2 ទៅ​ចុះចត​ដោយ​ជោគជ័យ​លើ​ភពអង្គារនៅថ្ងៃទី ២០ ខែកក្កដា និងថ្ងៃទី ០៣ ខែកញ្ញា។ នៅឆ្នាំនោះ យានអវកាសទាំងពីរនេះបាន​ប្រមូលសំណាកដី​ ដើម្បីរក​មើល​ថា​មាន​ជីវិត​នៅ​លើភពនេះឬអត់។ ដោយការវាស់ស្ទង់ការបញ្ចេញកាបូនឌីអុកស៊ីតវិទ្យុសកម្មចេញពីគំរូនៃដីដែលលាយជាមួយនឹងដំណោះស្រាយសារធាតុចិញ្ចឹម។

ក្នុងនោះផងដែរ សំណាកដែលប្រមូលបានត្រូវរកឃើញថា មានដាននៃក្លរីនសរីរាង្គ។ បង្ហាញថាអាចនៅរស់ ប៉ុន្តែនៅពេលនោះ ផ្អែកតាមការបកស្រាយថា វាត្រូវបំពុលដោយជីវិតនៅលើផែនដី។ ប៉ុន្តែបន្ទាប់ពីយានអវកាសចំនួន ៨ ផ្សេងទៀតត្រូវបានបញ្ជូន ដូចជាយានអវកាស Phoenix និងយាន Curiosity ដើម្បីរុករកផ្ទៃភពព្រះអង្គារ បានចាប់ផ្តើមហើយបញ្ជាក់ថា អ្វីដែលយានអវកាស Viking បានប្រមូលកាលពី ៤៧ ឆ្នាំមុនអាចជាជីវិត។

ទោះយ៉ាងណាក៏ដោយ ចំពោះសកម្មភាពដែលអ្នកវិទ្យាសាស្ត្រនេះជឿថា NASA បានបំផ្លាញទម្រង់ជីវិតបែបនេះដោយអចេតនា នោះគឺដោយសារតែអ្នកវិទ្យាសាស្ត្រនៅសម័យនោះមិនមានការយល់ដឹងច្រើនអំពីបរិស្ថាននៅលើភពអង្គារ ហើយសន្មតថាគ្មានទម្រង់ជីវិតណាមួយនៅរស់៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖metro

ចុចអាន៖ព្រះចន្ទពេញវង់ពណ៌ខៀវ នឹងបង្ហាញខ្លួនល្ងាចស្អែក បើខកខានឆ្នាំ ២០៣៧ ទើបបានឃើញម្ដងទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្ដេចតេជោ៖ ដំណើរទស្សនកិច្ចទៅចិន រៀបចំទុកមុនជិត២ខែ មិនមែនទៅទាំងតក់ក្រហល់ ដូចលោកជេម សុខ ថាឡើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក​ ហេង​ សួរ​ ៖ ការបង្រួបបង្រួមអង្គការវិជ្ជាជីវៈមិនមែនជាការដាក់កំហិត ឬបំបិទសិទ្ធិសេរីភាពសហជីពណាមួយនោះទេ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ឥណ្ឌូណេស៊ី​ និង​កាណាដា​ គ្រោងគ្នា​​​ទម្លាក់របាំងពាណិជ្ជកម្មសំខាន់ៗ​ ចាប់ពី​ឆ្នាំ​​ ២០២៦

ព័ត៌មានជាតិ៨ ម៉ោង មុន

អាជ្ញាធរស្រុកសេសាន សាងសង់ផ្លូវបន្ថែមនៅឃុំស្រែគរ ដើម្បីយកឃុំនេះធ្វើជាគំរូមុនគេ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​ការទទូចចូលណាតូរបស់​អ៊ុយក្រែន មិន​អាច​សម្រេច​ឡើយ ដោយសារ «Consensus»

ព័ត៌មានជាតិ១៧ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម១៥ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ១២ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម