Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងជើង ចាប់ផ្តើមហាត់បាញ់នុយក្លេអ៊ែរលើកូរ៉េខាងត្បូង

បានផុស

នៅ

នៅថ្ងៃព្រហស្បតិ៍ទី៣១ខែសីហា ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA ផ្សាយថា យោធាកូរ៉េខាងជើង បានធ្វើសមយុទ្ធបាញ់នុយក្លេអ៊ែរ ដែលជាការហាត់សមវាយប្រហារប្រទេសកូរ៉េខាងត្បូង។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការហាត់សមនេះ ត្រូវបានគេមើលឃើញថា​ ជាការឆ្លើយតបទៅនឹងអ្វីដែលទីក្រុងព្យុងយ៉ាង ហៅថាជា “សមយុទ្ធសង្គ្រាមផ្សងព្រេងដ៏គឃ្លើន” របស់អាមេរិកនិងកូរ៉េខាងត្បូង។

ទីភ្នាក់ងារខាងលើ បានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់អគ្គសេនាធិការរបស់កងទ័ពប្រជាជនកូរ៉េខាងជើង (KPA) ថា KPA បានរៀបចំសមយុទ្ធបាញ់នុយក្លេអ៊ែរយុទ្ធសាស្ត្រ ក្លែងធ្វើជាការវាយប្រហារនៅមជ្ឈមណ្ឌលបញ្ជាការសំខាន់ៗ និងវាលយន្តហោះ។

សេចក្តីថ្លែងការណ៍បន្ថែមថា “អង្គភាពប្រដាប់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់ KPA បានបាញ់មីស៊ីលផ្លោងចំនួនពីរគ្រាប់ និងអនុវត្តបានយ៉ាងត្រឹមត្រូវ នូវបេសកកម្មវាយប្រហារនុយក្លេអ៊ែររបស់ខ្លួនតាមរយៈការបំផ្ទុះលើអាកាសនៅរយៈកម្ពស់៤០០ម៉ែត្រ ខាងលើកោះជាគោលដៅ”។

(រូបថត៖ រដ្ឋាភិបាលកូរ៉េខាងជើង)

KPA និយាយថា សមយុទ្ធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង គឺមានបំណងផ្ញើសារចំៗទៅកាន់សត្រូវ ហើយធ្វើឲ្យពួកគេដឹងយ៉ាងច្បាស់ម្តងទៀតនូវឆន្ទៈដាក់ទណ្ឌកម្មដ៏ម៉ឺងម៉ាត់របស់កូរ៉េខាងជើង និងសមត្ថភាពសងសឹកដ៏ខ្លាំងក្លា។

កូរ៉េខាងជើង ​បាន​ចោទប្រកាន់​អាមេរិក​និង​កូរ៉េខាងត្បូង ​ម្តងហើយ​ម្តងទៀត​ថា ​បាន​ប្រើ​សមយុទ្ធ​រួមគ្នា​ដើម្បី​អនុវត្ត​​ការវាយប្រហារ​នុយក្លេអ៊ែរ​ឬ​ការ​ឈ្លានពាន។

លើសពីនេះ រដ្ឋមន្ត្រីការពារជាតិរបស់ទីក្រុងព្យុងយ៉ាង លោកឧត្តមសេនីយ៍ Kang Sun-nam បានព្រមានកាលពីដើមខែសីហាថា សង្គ្រាមនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ នឹងផ្ទុះឡើង បើសហរដ្ឋអាមេរិក មិនបោះបង់ចោលអាកប្បកិរិយាអរិភាពរបស់ខ្លួន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ គីម ជុងអ៊ុន-ពូទីន ប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការ ខណៈអាមេរិក បារម្ភថា កូរ៉េខាងជើង កំពុងផ្តល់អាវុធឲ្យរុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

​លោក Yoon ចូល​តុលាការ​ក្រុងសេអ៊ូល​​ពាក់​ព័ន្ធ​ការ​ចោទ​ប្រកាន់​​បទឧក្រិដ្ឋ​«បះបោរ» ​

សង្ក្រាន្តវត្តភ្នំ
ព័ត៌មានជាតិ៣០ នាទីutes មុន

សង្ក្រាន្តវត្តភ្នំ ឆ្នាំ២០២៥ ចាប់ផ្តើមបើកហើយ ក្រោម​អធិបតីភាព អភិបាលរាជធានី

ផ្លូវថ្មើរជើង
ព័ត៌មានជាតិ៤៣ នាទីutes មុន

ពីរថ្ងៃមុនចូលឆ្នាំថ្មី ប្រជាពលរដ្ឋនិងភ្ញៀវទេសចរប្រមាណ៦០ម៉ឺននាក់ សម្រុកទៅលេងសង្ក្រាន្តវត្តភ្នំ និងផ្លូវថ្មើរជើង

រដ្ឋបាលរាជធានី
ព័ត៌មានជាតិ៥៣ នាទីutes មុន

រដ្ឋបាលរាជធានី ទទួលអំណរសាទរទេវតាឆ្នាំថ្មីនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​វឌ្ឍននៃ​ទំនាក់​ទំនងរុស្ស៊ី-អាមេរិក​​ ប៉ុន្តែ​រឿង​​ជាច្រើន​​​ពិបាក​ទុក​ចិត្តគ្នា​​​

ព័ត៌មានជាតិ២៣ ម៉ោង មុន

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

អគ្គិភ័យ
សន្តិសុខសង្គម៥ ម៉ោង មុន

យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ​១៦ខ្នងនៅខណ្ឌឬស្សីកែវ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី១៦មេសា

ព័ត៌មានជាតិ១៩ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

Sokha Hotels

ព័ត៌មានពេញនិយម