ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន គំរាមវាយប្រហារចូលជ្រៅ ក្នុងទឹកដីរុស្ស៊ី ក្រោយផលិតបានមីស៊ីលរយៈចម្ងាយឆ្ងាយ
ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី៣១ខែសីហាថា ប្រទេសអ៊ុយក្រែនបាននិងកំពុងផលិតអាវុធរយៈចម្ងាយឆ្ងាយ ខណៈមន្ត្រីសន្តិសុខកំពូលរបស់លោកអះអាងថា កម្មវិធីមីស៊ីលថ្មីនេះគឺកំពុងដំណើរការហើយ ។

លោក Zelensky បានបង្ហោះសារនៅក្នុងឆានែល Telegram ថា “ការប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយរបស់យើងកំពុងទទួលបានជោគជ័យ ហើយគោលដៅនៅចម្ងាយ ៧០០ គីឡូម៉ែត្រក៏ត្រូវបានវាយប្រហារ” ។
បន្តិចក្រោយមក លេខាធិការក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែន (NSDC) លោក Aleksey Danilov ក៏បានបង្ហោះវីដេអូរយៈពេល ២០ វិនាទីនៅលើបណ្តាញសង្គម X ដែលបង្ហាញពីអ្វី មើលទៅដូចជាមីស៊ីលបាញ់នៅពេលយប់ ។
លោក Danilov និយាយថា “កម្មវិធីមីស៊ីលរបស់ប្រធានាធិបតីអ៊ុយក្រែនកំពុងដំណើរការ។ ការធ្វើតេស្តទទួលបានជោគជ័យ ស្របពេលការអនុវត្តគឺមានប្រសិទ្ធភាព ហើយទាំងទីក្រុង Sevastopol, Kamchatka និងទីក្រុង Kronstadt សុទ្ធតែជាគោលដៅវាយប្រហារ” ។

ពាក់ព័ន្ធនឹងចម្ងាយ ៧០០ គីឡូម៉ែត្រនេះដែរ អាចជាការសំដៅទៅទីក្រុង Pskov នៅភាគពាយព្យប្រទេសរុស្ស៊ី ។ យន្តហោះដឹកជញ្ជូនយោធាជាច្រើនគ្រឿង ត្រូវខូចខាតនៅអាកាសយានដ្ឋាន Pskov កាលពីព្រឹកថ្ងៃពុធ នៅក្នុងអ្វីដែលអាជ្ញាធរតំបន់ពណ៌នាថា ជាការវាយប្រហារដោយដ្រូនជាង ១០ គ្រឿង ។
លោក Zelensky និង Danilov ក៏ដូចជាមន្ត្រីអ៊ុយក្រែនផ្សេងទៀត បានទទូចម្តងហើយម្តងទៀតថា ពួកគេប្រើតែអាវុធផលិតក្នុងស្រុកប៉ុណ្ណោះ ដើម្បីប្រឆាំងនឹងទឹកដីរុស្ស៊ី ចាប់តាំងពីសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត បានហាមឃាត់ពួកគេមិនឲ្យប្រើមីស៊ីល និងដ្រូនដែលផ្តល់ដោយលោកខាងលិចក្នុងការវាយបកលើរុស្ស៊ី ។
សូមបញ្ជាក់ថា ដំបូងឡើយ អ៊ុយក្រែនបានកំណត់គោលដៅលើទីក្រុងមូស្គូ ជាមួយនឹងដ្រូនក្នុងខែឧសភា ហើយបានចាប់ផ្តើមការវាយប្រហារញឹកញាប់ជាងមុននៅខែកក្កដា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT

-
សន្តិសុខសង្គម១ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម១០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
សន្តិសុខសង្គម៥ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)