Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋធានីកៀវ គ្រោងសង់កំពែងជុំវិញក្រុង ទប់ទល់ការវាយលុករបស់រុស្ស៊ី

បានផុស

នៅ

អាជ្ញាធរក្រុងកៀវ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហាថា រដ្ឋធានីអ៊ុយក្រែនមួយនេះ គ្រោងនឹងសាងសង់កំពែងបន្ថែមទៀត ដោយសារហានិភ័យនៃការវាយប្រហាររបស់រុស្ស៊ីនៅតែមាន។

(រូបថត៖ Pusulahaber)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កងកម្លាំងរុស្ស៊ី បានព្យាយាមដណ្តើមយករដ្ឋធានីនេះ ក្នុងដំណាក់កាលដំបូងនៃការលុកលុយពេញទំហឹងរបស់ពួកគេ ដែលចាប់ផ្តើមក្នុងខែកុម្ភៈ ឆ្នាំ២០២២ ប៉ុន្តែបានដកថយវិញ បន្ទាប់ពីប្រឈមនឹងការតស៊ូយ៉ាងខ្លាំងក្លារបស់អ៊ុយក្រែន។

អភិបាលក្រុងលោក Vitali Klitschko និយាយថា រដ្ឋធានីកៀវ នឹងបែងចែកប្រាក់ ២១.៧៤ លានដុល្លារអាមេរិកដើម្បីសាងសង់កំពែង និងសម្រាប់តម្រូវការយោធាបន្ទាន់ផ្សេងទៀត។

លោក Vitali Klitschko (រូបថត៖ ESPN)

ស្របពេលជាមួយគ្នានោះ លោក Serhiy Popko ប្រធានរដ្ឋបាលយោធា បាននិយាយនៅលើកម្មវិធីផ្ញើសារ Telegram ថា “ទីក្រុងកៀវ គឺជាគោលដៅអាទិភាពទី ១ សម្រាប់សត្រូវ” ។

គូរបញ្ជាក់ កងកម្លាំងរុស្ស៊ី បានកាន់កាប់តំបន់ភាគខាងកើត និងភាគខាងត្បូងនៃប្រទេស ហើយមិនទាន់មានសញ្ញាថា ពួកគេគ្រោងវាយលុកបន្ថែមទៀតលើរដ្ឋធានីអ៊ុយក្រែននោះទេ ។

ប៉ុន្តែទីក្រុងកៀវ ត្រូវបានកំណត់គោលដៅម្តងហើយម្តងទៀត ដោយការវាយប្រហារមីស៊ីល និងយន្តហោះគ្មានមនុស្សបើក ខណៈការវាយប្រហារចុងក្រោយបំផុតកាលពីថ្ងៃពុធ ទី៣០ខែសីហា បានសម្លាប់មនុស្ស ២ នាក់ ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ អ៊ុយក្រែន គំរាមវាយប្រហារចូលជ្រៅ ក្នុងទឹកដីរុស្ស៊ី ក្រោយផលិតបានមីស៊ីលរយៈចម្ងាយឆ្ងាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម