ព័ត៌មានអន្ដរជាតិ
ព្យុះទីហ្វុង សាវឡា ចូលដល់សមុទ្រវៀតណាម ជាមួយកម្លាំងខ្យល់ ២០១គីឡូម៉ែត្រក្នុងមួយម៉ោង
ទីភ្នាក់ងារអាកាសធាតុកណ្តាលរបស់ប្រទេសវៀតណាម បានរាយការណ៍ថា ព្យុះទីហ្វុង សាវឡា បានចូលក្នុងសមុទ្រវៀតណាមខាងកើតហើយ និងកំពុងរំកិលទៅទិសខាងលិចជាមួយកម្លាំងខ្យល់បក់ខ្លាំងរហូតដល់ ២០១ គីឡូម៉ែត្រក្នុងមួយម៉ោង និងរលកកម្ពស់ ១០ ម៉ែត្រផងដែរ ។
កាលពីថ្ងៃព្រហស្បតិ៍ ព្យុះទីហ្វុងនេះស្ថិតនៅភាគខាងជើងនៃសមុទ្រវៀតណាមខាងកើត ចម្ងាយប្រហែល ៤៧០ គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុងហុងកុង ។
ទន្ទឹមនោះ មជ្ឈមណ្ឌលព្យាករឧតុនិយមបានព្រមានថា ដោយសារតែកម្លាំងខ្យល់បក់ខ្លាំង ព្យុះទីហ្វុងនេះ នឹងបង្កការបំផ្លិចបំផ្លាញធំធេង ហើយអាចពន្លិចនាវាដែលដឹកធ្ងន់ៗផងដែរ ។
ស្របពេលជាមួយគ្នានោះ ការិយាល័យអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិដឹកនាំការការពារ និងគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិវៀតណាម បានចេញសេចក្តីជូនដំណឹងដល់អង្គភាព និងទីភ្នាក់ងារពាក់ព័ន្ធនានា ចាប់ពីភាគខាងជើងខេត្ត Quang Ninh ទៅកាន់ខេត្ត Ha Tinh ដោយស្នើឲ្យពួកគេចាត់វិធានការឆ្លើយតបទៅនឹងផលប៉ះពាល់ដែលអាចកើតមានពីព្យុះទីហ្វុងនេះ ។
ពេលចេញពីវៀតណាម ព្យុះនេះនឹងបន្តបោះពួយទៅដែនទឹកភាគខាងត្បូងនៃខេត្ត Guangdong របស់ប្រទេសចិន ជាមួយនឹងខ្យល់បក់ត្រឹម ១៣៤ ទៅ ១៦៦ គីឡូម៉ែត្រប៉ុណ្ណោះក្នុងមួយម៉ោង ប៉ុន្តែខ្យល់កន្ត្រាក់នឹងមានរហូតដល់ ២២០ គីឡូម៉ែត្រក្នុងមួយម៉ោងនៅថ្ងៃចន្ទសប្ដាហ៍ក្រោយ ។
ទោះបីជាយ៉ាងណាក៏ដោយ ព្យុះទីហ្វុងនេះ នឹងមិនវាយប្រហារចិនដីគោកនោះទេ ប៉ុន្តែឆ្ពោះទៅឆ្នេរសមុទ្រ Guangdong រួចនឹងបន្តឆ្ពោះទៅឧបទ្វីប Leizhou និងកោះហៃណាន ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Tuoi Tre
ចុចអាន៖ កម្ពុជានឹងទទួលរងនូវឥទ្ធិពលព្យុះទីហ្វុង «សាវឡា» បង្កឱ្យមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា