Connect with us

ព័ត៌មានអន្ដរជាតិ

សត្វក្រពាធំបំផុតក្នុងរដ្ឋ Mississippi ត្រូវប្រជាជនយកធ្វើម្ហូប

បានផុស

នៅ

សត្វក្រពាពូជ Behemoth ធំបំផុតមិនធ្លាប់មាននៅរដ្ឋ Mississippi នៃសហរដ្ឋអាមេរិក ត្រូវគេចាប់បានកាលពីថ្ងៃសៅរ៍ ទី២៦ ខែសីហា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សាច់ក្រពាដ៏ធំខាងលើត្រូវបរិច្ចាគទៅ “ផ្ទះបាយអង្គការមិនរកប្រាក់ចំណូល” នៅជុំវិញតំបន់ដូចជា Hunters Harvest ជាដើម ចំណែកឯស្បែកក៏ត្រូវយកទៅច្នៃជាស្បែកគុណភាពខ្ពស់ដែរ ។

វាមានទម្ងន់ ៣៦៤ គីឡូក្រាម និងប្រវែង ៤,៣ ម៉ែត្រ ដែលទាមទារឲ្យអ្នកនេសាទ ៤ នាក់ចំណាយពេល ៧ ម៉ោង ទើបចាប់វាបានពីទន្លេ Yazoo ។

ជាការពិតណាស់ នេះជាក្រពាធំបំផុតមិនធ្លាប់មានក្នុងរដ្ឋ Mississippi ព្រោះកំណត់ត្រាចុងក្រោយរបស់រដ្ឋកាលពីឆ្នាំ ២០១៧ ក្រពាដែលធំបំផុតមានទម្ងន់ ប្រហែល ៣៤៧ គីឡូក្រាមប៉ុណ្ណោះ។

ប្រជាជននៅតំបន់នោះមានភាពសប្បាយរីករាយជាពន់ពេក ពួកគេបានឲ្យដឹងថា ការចាប់សត្វក្រពាដ៏ធំនេះចេញធ្វើឲ្យគាត់មានអារម្មណ៍សុវត្ថិភាពជាងមុន ជាពិសេសអស់កង្វល់ពីសុវត្ថិភាពក្រុមគ្រួសារ និងសត្វចិញ្ចឹមដែលចូលចិត្តនៅក្បែរមាត់ទឹក ៕

ប្រែសម្រួល៖ វារី

ប្រភព៖ Insider

ចុចអាន៖ កសិករម្នាក់បាត់ខ្លួន ៤ ថ្ងៃ រកឃើញសពក្នុងពោះក្រពើជិត ៤ ម៉ែត្រ នៅម៉ាឡេស៊ី

ចុចអាន៖ ក្រពើធំបំផុតលើលោក នៅតែបន្តលូតលាស់ ទោះចាស់យ៉ាងណាក៏ដោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តបន្ទាយមានជ័យ​ និង​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន សន្យា​សហការ​គ្នា​បំបែក​ទី​តាំង​ឧក្រិដ្ឋកម្ម និង​អំពើ​ឆបោក​ឱ្យ​អស់

សន្តិសុខសង្គម៤ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ ៖ សមភាព​រវាងបុរស និងស្ត្រី ជាកិច្ចការ​ស្នូល​គោល​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន “អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះ​ជា​មេរៀន​របស់ខ្ញុំ ក្នុងវ័យ៣៧ ឆ្នាំ”

ជីវិតកម្សាន្ដ៦ ម៉ោង មុន

បុណ្យសពលោក ប៉ែន ច័ន្ទសិទ្ធ រៀបចំធ្វើនៅ វត្តតាំងក្រសាំងខាងជើង រាជធានីភ្នំពេញ

សន្តិសុខសង្គម៤ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ៩ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍៩ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម១៥ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម