ព័ត៌មានអន្ដរជាតិ
អាមេរិក ដាក់ទណ្ឌកម្មបន្ថែមទៀតលើកម្មវិធីអាវុធរបស់ កូរ៉េខាងជើង
រដ្ឋាភិបាលសហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្មបន្ថែមទៀតកូរ៉េខាងជើងដើម្បីជាការឆ្លើយតបទៅនឹងការប៉ុនប៉ងលើកទី ២ របស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងក្នុងការបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍ទៅកាន់តារាវិថីកាលពីសប្តាហ៍មុន ។

ក្រសួងរតនាគារសហរដ្ឋអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកបានបន្ថែមក្រុមហ៊ុន និងបុគ្គល ២ រូបចូលទៅក្នុងបញ្ជីដាក់ទណ្ឌកម្មរបស់ខ្លួន ជុំវិញការគាំទ្ររបស់ពួកគេសម្រាប់កម្មវិធីអាវុធរបស់កូរ៉េខាងជើង ខណៈទណ្ឌកម្មនោះរួមមានការបង្កកទ្រព្យសម្បត្តិជាដើម ។
សេចក្តីថ្លែងការណ៍បាននិយាយទៀតថា បុគ្គលទាំងពីរនាក់នោះ ម្នាក់ជាមន្ត្រីនៃគណបក្សពលករកូរ៉េខាងជើងរស់នៅប្រទេសរុស្ស៊ី និងម្នាក់ទៀតជាបុរសជនជាតិរុស្ស៊ី ខណៈក្រុមហ៊ុនកូរ៉េខាងជើងដែលជាប់ក្នុងបញ្ជីទណ្ឌកម្មរបស់អាមេរិក គឺជាក្រុមហ៊ុនសំណង់ដែលគ្រប់គ្រងដោយរុស្ស៊ី ។

ក្រសួងរតនាគារអាមេរិកបញ្ជាក់ថា បុរសទាំងនោះបានសហការគ្នាដើម្បីផ្តល់មូលនិធិដល់កម្មវិធីសព្វាវុធរបស់ទីក្រុងព្យុងយ៉ាង តាមរយៈវិធីសាស្រ្តដូចជា ការជួលកម្មករសំណង់កូរ៉េខាងជើងនៅក្នុងប្រទេសរុស្ស៊ី ហើយការដាក់ទណ្ឌកម្មនេះ គឺសំដៅលើកម្មវិធីមីស៊ីលផ្លោង និងសព្វាវុធផ្សេងទៀតរបស់កូរ៉េខាងជើង ដែលបំពានលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ សហរដ្ឋអាមេរិកនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយកូរ៉េខាងត្បូង និងជប៉ុនក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ប្រទេសទាំងបី ដើម្បីប្រយុទ្ធប្រឆាំងនឹងសកម្មភាពខុសច្បាប់ និងការបំផ្លិចបំផ្លាញណាមួយពីសំណាក់ប្រទេសកូរ៉េខាងជើង ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ កូរ៉េខាងជើង ចាប់ផ្តើមហាត់បាញ់នុយក្លេអ៊ែរលើកូរ៉េខាងត្បូង

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ