ព័ត៌មានអន្ដរជាតិ
ពាក់កណ្ដាលខែនេះ អ៊ុយក្រែន អាចនឹងទទួលបានរថក្រោះដែល អាមេរិក ជួសជុលហើយ ១០ គ្រឿង
កាសែត Politico បានរាយការណ៍ដោយដកស្រង់សម្ដីមន្ត្រីរបស់មន្ទីរបញ្ចកោណថា នៅពាក់កណ្តាលខែកញ្ញានេះ កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនអាចនឹងទទួលបានរថក្រោះ M1 Abrams ផលិតដោយសហរដ្ឋអាមេរិកចំនួន ១០ គ្រឿង ក្នុងចំណោម ៣១ គ្រឿងដែលបានសន្យាជាមួយរដ្ឋាភិបាលក្រុងកៀវ ។

យោងតាមរបាយការណ៍នេះបានឲ្យដឹងទៀតថា បច្ចុប្បន្នរថក្រោះ M1 Abrams ត្រូវបានដឹកទៅកាន់ប្រទេសអាល្លឺម៉ង់រួចរាស់អស់ហើយ ហើយនឹងត្រូវបញ្ជូនបន្តទៅឲ្យអ៊ុយក្រែន បន្ទាប់ពីបញ្ចប់ការជួសជុល ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកនាំពាក្យកងទ័ពអាមេរិកប្រចាំនៅទ្វីបអឺរ៉ុប និងអាហ្វ្រិកលោក Martin O’Donnell បានលើកឡើងថា “អាមេរិកប្តេជ្ញានឹងពន្លឿនក្នុងការបញ្ជូនរថក្រោះ M1 Abrams ទាំង ៣១ គ្រឿងទៅឲ្យអ៊ុយក្រែនតាមការសន្យានៅចន្លោះខែកញ្ញាដល់ខែវិច្ឆិកា ។

លោក O’Donnell បញ្ជាក់ទៀតថា ការសម្រេចបញ្ជូនរថក្រោះ M1 Abrams នេះ គឺស្របពេលដែលទាហានអ៊ុយក្រែនប្រមាណ ២០០ នាក់ក៏បានបញ្ចប់វគ្គសិក្សាក្នុងការប្រើប្រាស់រថក្រោះប្រភេទនេះរួចហើយផងដែរ នៅមូលដ្ឋានហ្វឹកហ្វឺនសហរដ្ឋអាមេរិកក្នុងប្រទេសអាល្លឺម៉ង់ ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានប្រកាសផ្ដល់កញ្ចប់ជំនួយយោធាក្នុងទំហំទឹកប្រាក់រាប់រយពាន់លានដុល្លារទៅឲ្យរដ្ឋាភិបាលទីក្រុងកៀវ ចាប់តាំងពីផ្ទុះសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ មក ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS
ចុចអាន ៖ អ៊ុយក្រែន គំរាមវាយប្រហារចូលជ្រៅ ក្នុងទឹកដីរុស្ស៊ី ក្រោយផលិតបានមីស៊ីលរយៈចម្ងាយឆ្ងាយ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ