Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ប្រកាសបញ្ជូនយន្តហោះចម្បាំង វាយប្រហារនុយក្លេអ៊ែរ ទៅ អង់គ្លេស

បានផុស

នៅ

យន្តហោះចម្បាំង F-35A មានសមត្ថភាពវាយប្រហារនុយក្លេអ៊ែរផលិតដោយសហរដ្ឋអាមេរិកចំនួន២ក្រុម នឹងទៅដល់មូលដ្ឋាន Lakenheath ដែលជួលដោយសហរដ្ឋអាមេរិកក្នុងចក្រភពអង់គ្លេស នាពេលឆាប់ៗ ដើម្បីជំនួសយន្តហោះ F-15 ដែលត្រូវបានដាក់ពង្រាយនៅទីនោះ រួចទៅហើយ។ 

(រូបថត៖ Military Aerospace)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រភពពីអាមេរិក, យន្តហោះ F-35 នឹងត្រូវដាក់នៅមូលដ្ឋាននោះ។ ពួកគេនឹងបញ្ជូនទៅនៅចុងឆ្នាំនេះ បើមិនអ៊ីចឹងទេ អាចនៅពេលណាមួយក្នុងឆ្នាំ២០២៤ក៏ថាបាន។ យន្តហោះប្រភេទនេះសរុប៥៤គ្រឿង ​​នឹង​ជំនួស​ F-15 ដែលក៏​អាច​ផ្ទុក​គ្រាប់បែក​នុយក្លេអ៊ែរ​បានដែរ ប៉ុន្តែ​ហោះបានចម្ងាយជិតជាង។

យន្តហោះចម្បាំងថ្មីនេះ ត្រូវបានរចនាឡើងដើម្បីបើកការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរបែបយុទ្ធសាស្ត្រ ប៉ុន្តែក៏មានសមត្ថភាពក្នុងការប្រយុទ្ធតាមអាកាស និងការប្រមូលផ្តុំស៊ើបការណ៍ផងដែរ។

ការដាក់ពង្រាយនេះធ្វើឡើង បន្ទាប់ពីកងទ័ពអាកាសអាមេរិកប្រកាសថា ខ្លួនបានធានានូវមូលនិធិសម្រាប់ឃ្លាំងផ្ទុកនុយក្លេអ៊ែរថ្មីមួយនៅក្នុងចក្រភពអង់គ្លេស ហើយនេះគឺជាការបញ្ជូនអាវុធនុយក្លេអ៊ែររបស់ទីក្រុងវ៉ាស៊ីនតោន ទៅទីក្រុងឡុងដ៍ សាជាថ្មី បន្ទាប់ពីការដកចេញក្នុងឆ្នាំ២០០៨៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik

ចុចអាន៖ ធ្លាក់យន្តហោះដឹកទាហានម៉ារីនអាមេរិក អំឡុងសមយុទ្ធនៅអូស្រ្តាលី ស្លាប់និងរបួសច្រើននាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម