ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនផលិតសព្វាវុធអង់គ្លេស នឹងទៅបើករោងចក្រនៅ អ៊ុយក្រែន
ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ទី៣១ខែសីហាថា ក្រុមហ៊ុនផលិតសព្វាវុធយក្ស BAE Systems របស់ចក្រភពអង់គ្លេស មានបំណង ធ្វើមូលដ្ឋានីយកម្មក្នុងប្រទេសអ៊ុយក្រែន ដើម្បីផលិតកាំភ្លើងធំ L119 និង M777 ក៏ដូចជាយានប្រយុទ្ធថ្មើរជើង CV90 ផងដែរ។

លោក ហ្សេលេនស្គី បានសរសេរនៅលើឆានែល Telegram របស់ខ្លួន បន្ទាប់ពីកិច្ចប្រជុំជាមួយប្រធានក្រុមហ៊ុនគឺលោក Charles Woodburn ថា BAE Systems ក៏មានគម្រោងបើកការិយាល័យក្នុងប្រទេសអ៊ុយក្រែន ផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ លោក ហ្សេលេនស្គី បញ្ជាក់ថា សហគ្រាសនេះ បានចាប់ផ្តើមធ្វើការនៅអ៊ុយក្រែនជាបណ្តើរៗរួចទៅហើយ។
ដោយឡែក តាមការបង្ហោះលើបណ្តាញសង្គម X ប្រធានាធិបតីអ៊ុយក្រែនបានសរសេរថា “ការអភិវឌ្ឍនៃដំណើរការផលិតអាវុធផ្ទាល់ខ្លួនរបស់យើង គឺជាអាទិភាពកំពូល”។
សូមបញ្ជាក់ ចាប់តាំងពីរុស្ស៊ីបើកការវាយលុកអ៊ុយក្រែនមក ចក្រភពអង់គ្លេស បានក្លាយជាអ្នកផ្គត់ផ្គង់ផ្នែកការពារដ៏ធំបំផុតមួយ របស់ទីក្រុងកៀវ៕
ប្រែសម្រួល៖ Vann Vann
ចុចអាន៖ ពាក់កណ្ដាលខែនេះ អ៊ុយក្រែន អាចនឹងទទួលបានរថក្រោះដែល អាមេរិក ជួសជុលហើយ ១០ គ្រឿង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ