ព័ត៌មានអន្ដរជាតិ
ជប៉ុន ដាក់ចេញវិធានការ ២ ដើម្បីជួយទីផ្សារគ្រឿងសមុទ្រ ក្រោយការបង្ហូរទឹកសំណល់ចេញពីរោងចក្រនុយក្លេអ៊ែរ
រដ្ឋាភិបាលជប៉ុនបានបង្កើតវិធានការ និងមូលនិធិចំនួន ២ ក្នុងទំហំទឹកប្រាក់ ៥៤៨ លានដុល្លារដើម្បីជួយអភិវឌ្ឍទីផ្សារអាហារសមុទ្រថ្មី និងរក្សាត្រីបង្កកដែលនៅសេសសល់រហូតដល់អាជីវករអាចលក់បាន នៅពេលដែលតម្រូវការកើនឡើង បន្ទាប់ពីការបង្ហូរទឹកសំណល់ចូលមហាសមុទ្រប៉ាស៊ីហ្វិក ។

វិធានការនេះត្រូវបានដាក់ចេញឡើង ក្រោយពេលដែលលោកនាយករដ្ឋមន្ត្រី Fumio Kishida បានចុះទៅដល់ទីផ្សារត្រីដ៏ធំបំផុតរបស់ទីក្រុងតូក្យូកាលពីថ្មីៗនេះ ហើយលោកថែមទាំងបាននិយាយថា គណៈរដ្ឋមន្ត្រីរបស់លោកនឹងបង្កើតវិធានការដើម្បីជួយដល់ឧស្សាហកម្មនេសាទនៅដើមសប្តាហ៍ក្រោយ ។
លោក Kishida បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីចុះទៅកាន់ទីផ្សារត្រី Toyosu ថា រដ្ឋាភិបាលនឹងប្រើប្រាស់ប្រាក់រាប់រយលានដុល្លារពីថវិកាបម្រុងសម្រាប់ឆ្នាំសារពើពន្ធនេះ ដើម្បីផ្តល់មូលនិធិដល់វិធានជួយដល់ឧស្សាហកម្មនេសាទ ហើយវិធានការ ២ នោះរួមបញ្ចូលទាំង ការគាំទ្រពីក្រុមហ៊ុនក្នុងការអភិវឌ្ឍទីផ្សារថ្មី និងការពិភាក្សាជាមួយប្រទេសចិនផងដែរ ។

គ្រាន់តែប្រទេសចិនមួយប៉ុណ្ណោះអាចឲ្យជប៉ុនបាត់បង់ចំណូលពីការនាំចេញអាហារសមុទ្រប្រមាណជា ៦០០ លានដុល្លារ ក្រោយការបង្ហូរទឹកសំណល់ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកកាលពីថ្ងៃទី២៤ ខែសីហាកន្លងទៅ ។
បន្ទាប់ពីបង្ហូរទឹកសំណល់ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរនោះហើយ ចិនបានហាមប្រាមការនាំចូលអាហារសមុទ្ររបស់ជប៉ុនភ្លាមៗ ខណៈក្នុងចំណោមផលិតផលដែលមានការពេញនិយមបំផុតនោះមាន ខ្យង ត្រីធូណា កាំប្រម៉ាសមុទ្រ ត្រីឆ្ពង់ក្រហម និងឈ្លើងសមុទ្រជាដើម ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០២២ ប្រទេសជប៉ុនកើបលុយបានពីការនាំចេញផលិតផលសមុទ្ររហូតទៅដល់ ២.៦ ពាន់លានដុល្លារ ខណៈទីផ្សារគ្រាក់ៗរបស់ជប៉ុន រួមមាន ចិន ហុងកុង និងថៃជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Straits Times
ចុចអាន ៖ តើអ្នកណាចុះហត្ថលេខាអមព្រះមហាក្សត្រ ថៃ លើក្រឹត្យបន្ថូរបន្ថយទោសលោក ថាក់ស៊ីន?

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី វាយប្រហាររោងចក្រនុយក្លេអ៊ែរនៅ Chernobyl បង្កហានិភ័យលេចធ្លាយជាតិវិទ្យុសកម្ម
-
ចរាចរណ៍២ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ