ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ី ដាក់កម្លាំងប៉ូលិស និងទាហាន ២ ម៉ឺននាក់សម្រាប់ការពារកិច្ចប្រជុំកំពូល អាស៊ាន លើកទី៤៣
ឥណ្ឌូណេស៊ីនឹងដាក់ពង្រាយប៉ូលិស និងកងកម្លាំងប្រដាប់អាវុធជាតិយ៉ាងហោចណាស់ ២០,០០០ នាក់ដើម្បីប្រុងជើងការ ក៏ដូចជារក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនថ្នាក់ដឹកនាំផ្សេងៗក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ។

អគ្គស្នងការនគរបាលជាតិឥណ្ឌូណេស៊ីលោក Listyo Sigit Prabowo បាននិយាយថា កងទ័ពជាតិឥណ្ឌូណេស៊ីបានដាក់កម្លាំងទាហាន និងមន្ត្រីពាក់ព័ន្ធចំនួន ១៣,១៥៨ នាក់ដើម្បីគាំទ្រដល់កិច្ចប្រជុំកំពូលអាស៊ាន ខណៈខាងប៉ូលិសជាតិនឹងដាក់ពង្រាយកម្លាំងចំនួន ៦,១៨២ នាក់ ដើម្បីឲ្យកិច្ចប្រជុំនេះប្រព្រឹត្តទៅដោយរលូន ។
លោក Sigit បានលើកឡើងថា “ប្រតិបត្តិការសន្តិសុខនេះ ក៏ជាការធ្វើតេស្តសម្រាប់សន្តិសុខរបស់ប្រទេសឥណ្ឌូណេស៊ីផងដែរ នៅក្នុងក្រសែភ្នែករបស់សហគមន៍អន្តរជាតិ ហើយយើងត្រូវតែប្រកាន់ខ្ជាប់នូវនីតិវិធីប្រតិបត្តិការស្តង់ដារជាមនុស្សធម៌ ប៉ុន្តែរឹងមាំ និងដើម្បីរក្សាផលប្រយោជន៍គ្រប់ទម្រង់ទាំងអស់” ។

ចំណែកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធជាតិឥណ្ឌូណេស៊ីលោក Yudo Margono ក៏បានបញ្ជាក់ដែរថា “ជោគជ័យ និងសមិទ្ធផលនៅពេលនេះ មិនត្រឹមតែរក្សាដល់កេរ្តិ៍ឈ្មោះរបស់មន្ត្រីសន្តិសុខរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកេរ្តិ៍ឈ្មោះរបស់ប្រទេសឥណ្ឌូណេស៊ីទាំងមូលនៅលើឆាកអន្តរជាតិផងដែរ ។
គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ នឹងរៀបចំឡើងនៅថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកញ្ញា នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ហើយនឹងមានការចូលរួមពីមេដឹកនាំ និងគណៈប្រតិភូមកពី ២១ ប្រទេស និងអង្គការអន្តរជាតិចំនួន ៩ ជាពិសេសគឺអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres ក៏នឹងមានវត្តមានផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Kompas
ចុចអាន ៖ តើអ្នកណាចុះហត្ថលេខាអមព្រះមហាក្សត្រ ថៃ លើក្រឹត្យបន្ថូរបន្ថយទោសលោក ថាក់ស៊ីន?

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល