Connect with us

ព័ត៌មានអន្ដរជាតិ

តើមូលហេតុអ្វីខ្លះទើបព្រះមហាក្សត្រ ថៃ សម្រេចព្រះទ័យបន្ថូរបន្ថយទោស​លោក ថាក់ស៊ីន?

បានផុស

នៅ

ព្រះមហាក្សត្រថៃព្រះបាទ មហាវ៉ាជីរ៉ា ឡុងកន កាលពីថ្ងៃសុក្របានសម្រេចព្រះទ័យបន្ថូរបន្ថយទោសដាក់ពន្ធនាគាររបស់អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ពីរយៈពេល ៨ ឆ្នាំមកនៅត្រឹម ១ ឆ្នាំប៉ុណ្ណោះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របពេលជាមួយគ្នានេះ មុនពេលឈានដល់ការសម្រេចព្រះទ័យបន្ថូរបន្ថយទោសលើលោក ថាក់ស៊ីន នោះ ព្រះបាទ មហាវ៉ាជីរ៉ា ឡុងកន ទ្រង់ក៏មានព្រះរាជតម្រិះពិចារណាលើអង្គហេតុ ក៏ដូចជាកត្តាមួយចំនួនផងដែរ ។

ពាក់ព័ន្ធនឹងបញ្ហានេះ ព្រះមហាក្សត្រថៃមានព្រះរាជតម្រិះថា លោក ថាក់ស៊ីន មានភក្ដីភាពចំពោះរាជានិយម នៅពេលលោកកាន់តំណែងជានាយករដ្ឋមន្ត្រី និងបានអនុវត្តការងារជាច្រើនដែលនាំមកនូវផលប្រយោជន៍ដល់ប្រទេសជាតិ និងប្រជានុរាស្ត្រ ។

លើសពីនេះ នៅពេលដែលលោក ថាក់ស៊ីន ត្រូវបានតុលាការចោទប្រកាន់ និងផ្ដន្ទាទោសដាក់ពន្ធនាគារហើយនោះ អតីតនាយករដ្ឋមន្ត្រីវ័យ ៧៤ រូបនេះមិនបានបដិសេធ ឬខ្លាចរអារក្នុងការទទួលស្គាល់ទោសកំហុសរបស់ខ្លួនឡើយ ។ ម្យ៉ាងទៀត លោក ថាក់ស៊ីន ​ក៏​មាន​វ័យ​ចំណាស់ទៅហើយ និងថែមទាំងមានជំងឺ​ដែល​តម្រូវ​ឲ្យមាន​ការ​ព្យាបាល និងថែទាំ​ពី​គ្រូពេទ្យ​ឯកទេសផងដែរ ។

ហេតុដូច្នេះហើយទើបព្រះមហាក្សត្រទ្រង់បានសម្រេចព្រះទ័យបន្ថូរបន្ថយទោសមកត្រឹម ១ ឆ្នាំសម្រាប់លោក ថាក់ស៊ីន ដោយទ្រង់សង្ឃឹមថា ទ្រង់នឹងប្រើប្រាស់ព្រះបញ្ញាញាន ក៏ដូចជាព្រះរាជកិច្ចរបស់ទ្រង់ ដើម្បីបន្តជួយប្រទេសជាតិ សង្គមជាតិ និងប្រជានុរាស្ត្រជាដើម ។

គួរបញ្ជាក់ថា លោក ថាក់ស៊ីន ត្រូវបានតុលាការកំពូលផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល ៨ ឆ្នាំក្នុងសំណុំរឿងផ្លូវច្បាប់ចំនួន ៣ ករណី បន្ទាប់ពីចុះចតភ្លាមៗនៅទីតាំង VIP មួយកន្លែងក្នុងព្រលានយន្តហោះដនមឿងរបស់ទីក្រុងបាងកក ក្រោយសម្រេចវិលត្រលប់ចូលស្រុកវិញកាលពីថ្ងៃទី២២ ខែសីហា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Thai PBS

ចុចអាន ៖ តើអ្នកណាចុះហត្ថលេខាអមព្រះមហាក្សត្រ ថៃ លើក្រឹត្យបន្ថូរបន្ថយទោស​លោក ថាក់ស៊ីន?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម