ព័ត៌មានអន្ដរជាតិ
ចិន បញ្ជូននាវាចម្បាំង និងនាវាមុជទឹក ទៅថៃ ដើម្បីធ្វើសមយុទ្ធ
ប្រទេសចិន និងថៃ នឹងធ្វើសមយុទ្ធហ្វឹកហ្វឺនកងទ័ពជើងទឹករួមគ្នាឈ្មោះ “Blue Strike-2023” នៅឈូងសមុទ្រថៃ និងស្រុក Sattahip ក្នុងខេត្ត Chon Buri ដោយមាននាវាចម្បាំង និងនាវាមុជទឹករបស់ចិនចូលរួម។

យោងតាមប្រភពពីកងទ័ពជើងទឹកថៃ, សមយុទ្ធប្រចាំឆ្នាំនេះ នឹងធ្វើឡើងចាប់ពីថ្ងៃអាទិត្យទី៣កញ្ញាដល់ខែដល់ថ្ងៃអាទិត្យទី១០ខែកញ្ញា នៅឈូងសមុទ្រខាងលើប្រទេសថៃ និងជំរំកងម៉ារីន Phra Maha Chetsadachao នៅស្រុក Sattahip។
ប្រភពខាងលើបន្ថែមថា ភាគីទាំងពីរមានគោលបំណងផ្លាស់ប្តូរចំណេះដឹងកងទ័ពជើងទឹក ដើម្បីធានាការត្រៀមខ្លួនរបស់ពួកគេ ក្នុងការផ្តល់ជំនួយមនុស្សធម៌ និងការសង្គ្រោះគ្រោះមហន្តរាយ អនុវត្តប្រតិបត្តិការកងទ័ពជើងទឹក ក៏ដូចជាពង្រឹងទំនាក់ទំនងយោធាផងដែរ។
ក្រុមការងារកងទ័ពជើងទឹកចិន នឹងចូលរួមក្នុងសមយុទ្ធនេះ ដោយប្រើនាវាមុជទឹក Changcheng, នាវាសំចត Siming Shan, នាវាចម្បាំងនាំផ្លូវមីស៊ីល Anyang និងនាវាផ្គត់ផ្គង់ Chaohu។
ភាគីទាំងពីរនឹងធ្វើការហ្វឹកហ្វឺនផ្លូវគោកនិងសមុទ្រ ហើយអនុវត្តយុទ្ធសាស្ត្រស្ទាក់ចាប់ ការរស់រានមានជីវិតក្នុងព្រៃ ព្រមទាំងការស្វែងរកនិងជួយសង្គ្រោះតាមសមុទ្រ។ វាក៏នឹងមានវគ្គសិក្សាអំពីការការពារសារធាតុគីមី ជីវសាស្រ្ត វិទ្យុសកម្ម និងនុយក្លេអ៊ែរផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ចិន និងថៃ ត្រៀមធ្វើសមយុទ្ធយោធារួមគ្នា ដើម្បីប្រឆាំងនឹងអំពើភេរវកម្ម

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?