ព័ត៌មានអន្ដរជាតិ
យន្តហោះមហាទម្ងន់ដឹកសម្ភារៈលោក Biden ទៅដល់ វៀតណាម ហើយ
យន្តហោះដឹកជញ្ជូនសម្ភារៈសម្រាប់ដំណើរទស្សនកិច្ចនាពេលខាងមុខរបស់ប្រធានាធិបតីអាមេរិក Joe Biden ប្រភេទ Boeing C-17 Globemaster III បានចុះចតដោយសុវត្ថិភាពនៅអាកាសយានដ្ឋាន Noi Bai ក្នុងទីក្រុងហាណូយកាលពីរសៀលថ្ងៃសុក្រ ។

ទន្ទឹមនោះ នេះគឺជាជើងហោះហើរដឹកសម្ភារៈដំបូងគេហើយដែលបម្រើដល់ដំណើរទស្សនកិច្ចរបស់លោក Biden ទៅកាន់ប្រទេសវៀតណាម ខណៈតាមការកំណត់ប្រធានាធិបតីអាមេរិករូបនេះនឹងចាប់ផ្ដើមដំណើរទស្សនកិច្ចនៅវៀតណាមពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែកញ្ញាខាងមុខនេះ ។
យន្តហោះ C-17 Globemaster III គឺជាយន្តហោះយោធាមហាទម្ងន់ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនផលិត McDonnell Douglas ដែលមានមូលដ្ឋាននៅទីក្រុង Berkeley នៅចុងទសវត្សរ៍ឆ្នាំ ១៩៨០ សម្រាប់ការដឹកជញ្ជូនសព្វាវុធ និងទាហានទៅកាន់ទីតាំងណាមួយក្នុងពិភពលោក ។

បន្ទាប់ពីប្រើប្រាស់អស់រយៈពេល ៣០ ឆ្នាំហើយនោះ យន្តហោះដែលមានប្រវែង ៥៣ ម៉ែត្រមួយនេះ ត្រូវបានចាត់ទុកថាជាឆ្អឹងខ្នងនៃការដឹកជញ្ជូនយោធាអាមេរិក ក៏ដូចជាយានជំនិះសម្រាប់មេដឹកនាំរបស់ខ្លួន ក្នុងអំឡុងពេលទស្សនកិច្ចបរទេស ។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយនោះទេដែលអាកាសយានដ្ឋាន Noi Bai ធ្លាប់ទទួលយន្តហោះមហាទម្ងន់បែបនេះ ពោលអាកាសយានដ្ឋានមួយនេះបានទ្រការចុះចតរបស់យន្តហោះខ្នាតយក្សជាច្រើនដង ជាពិសេសក្នុងកិច្ចប្រជុំកំពូលរវាង កូរ៉េខាងជើង-សហរដ្ឋអាមេរិក ដែលបានធ្វើឡើងនៅទីក្រុងហាណូយកាលពីខែកុម្ភៈ ឆ្នាំ២០១៩ ៕



ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ VN Express
ចុចអាន ៖ តើមូលហេតុអ្វីខ្លះទើបព្រះមហាក្សត្រ ថៃ សម្រេចព្រះទ័យបន្ថូរបន្ថយទោសលោក ថាក់ស៊ីន?

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៤ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល