Connect with us

ព័ត៌មានអន្ដរជាតិ

ក្រៅពីជានាយករដ្ឋមន្ត្រី ពេលនេះលោក សេតថា ទទួលបានតំណែងមួយទៀត ក្នុងជួររដ្ឋាភិបាលថៃ

បានផុស

នៅ

នៅថ្ងៃសៅរ៍ទី២ខែកញ្ញា នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃលោក សេតថា ថាវីស៊ីន ត្រូវបានតែងតាំងឲ្យកាន់តំណែងមួយទៀត នោះគឺជារដ្ឋមន្ត្រីហិរញ្ញវត្ថុ នៅក្នុងគណៈរដ្ឋមន្ត្រីដែលអនុម័តដោយព្រះមហាក្សត្រ ខណៈមហាសេដ្ឋីអចលនទ្រព្យលោក សេតថា ព្យាយាមជំរុញកំណើនរបស់ប្រទេសសេដ្ឋកិច្ចធំទីពីររបស់អាស៊ីអាគ្នេយ៍ និងអនុវត្តតាមការសន្យាយុទ្ធនាការដែលធ្វើឡើងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត។

លោក សេតថា ថាវីស៊ីន (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេដ្ឋកិច្ចរបស់ប្រទេសថៃ បាននិងកំពុងធ្លាក់ចុះព្រោះតែការនាំចេញ និងការវិនិយោគកាន់តែខ្សោយទៅៗ ដោយធនាគារកណ្តាលនិយាយកាលពីខែមុនថា ការព្យាករពេញមួយឆ្នាំសម្រាប់កំណើន៣,៦% អាចទាបជាងនេះ។

ការស្តារសេដ្ឋកិច្ចរបស់ប្រទេសថៃឡើងវិញ នឹងក្លាយជាកិច្ចការដ៏ធំបំផុតមួយសម្រាប់អ្នកចំណូលថ្មីផ្នែកនយោបាយគឺលោក សេតថា។

គណៈរដ្ឋមន្ត្រីថ្មីនេះ នឹងនាំឲ្យគណបក្សភឿថៃរបស់លោក សេតថា ត្រូវគ្រប់គ្រងផ្នែកការពារជាតិ ដឹកជញ្ជូន ពាណិជ្ជកម្ម សុខាភិបាល និងការបរទេស។

សូមបញ្ជាក់ ការប្រកាសគណៈរដ្ឋមន្ត្រីថ្មីនេះ ធ្វើឡើងប៉ុន្មានសប្តាហ៍ បន្ទាប់ពីលោក​ សេតថា ដែលជាអតីតប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យប្រណីត Sansiri បានឈ្នះការបោះឆ្នោតសភាកាលពីខែសីហា ដើម្បីក្លាយជានាយករដ្ឋមន្ត្រី៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ បក្សចលនាឆ្ពោះទៅមុខ ដាក់គោលដៅឈ្នះការបោះឆ្នោតលើកក្រោយ និងបង្កើតរដ្ឋាភិបាលថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ផ្លូវថ្មើរជើង
ព័ត៌មានជាតិ១ នាទីute មុន

ពីរថ្ងៃមុនចូលឆ្នាំថ្មី ប្រជាពលរដ្ឋនិងភ្ញៀវទេសចរប្រមាណ៦០ម៉ឺននាក់ សម្រុកទៅលេងសង្ក្រាន្តវត្តភ្នំ និងផ្លូវថ្មើរជើង

រដ្ឋបាលរាជធានី
ព័ត៌មានជាតិ១១ នាទីutes មុន

រដ្ឋបាលរាជធានី ទទួលអំណរសាទរទេវតាឆ្នាំថ្មីនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ

ព័ត៌មានអន្ដរជាតិ៣៩ នាទីutes មុន

​វឌ្ឍននៃ​ទំនាក់​ទំនងរុស្ស៊ី-អាមេរិក​​ ប៉ុន្តែ​រឿង​​ជាច្រើន​​​ពិបាក​ទុក​ចិត្តគ្នា​​​

សម្តេច ម៉ែន សំអន
ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេច ម៉ែន សំអន និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋា​ភិ​បាល​ទទួល និងអំណរសាទរទេវតាឆ្នាំថ្មី ព្រះនាម «គោរាគៈទេវី»

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​ទោះបី​ថ្ងៃឈប់សម្រាក ប្រតិបត្តិការ​ស្វែង​រក​អ្នក​បាត់ខ្លួន​​​កំពុងបន្ត​ និង​គ្រោងបញ្ចប់ថ្ងៃ​១៦មេសា​​

ព័ត៌មានជាតិ២២ ម៉ោង មុន

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

អគ្គិភ័យ
សន្តិសុខសង្គម៤ ម៉ោង មុន

យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ​១៦ខ្នងនៅខណ្ឌឬស្សីកែវ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី១៦មេសា

ព័ត៌មានជាតិ១៩ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

Sokha Hotels

ព័ត៌មានពេញនិយម