Connect with us

ព័ត៌មានអន្ដរជាតិ

ក្រោយជោគជ័យនៅឋានព្រះចន្ទ ពេលនេះ ឥណ្ឌា បាញ់រ៉ុកកែតទៅព្រះអាទិត្យ ម្តង

បានផុស

នៅ

ប្រទេសឥណ្ឌា បានបាញ់បង្ហោះរ៉ុកកែត ដើម្បីសិក្សាពីព្រះអាទិត្យ ដែលការបាញ់បង្ហោះនេះកើតឡើងក្នុងរយៈពេលត្រឹមតែជាងមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីយានគ្មានមនុស្សបើកចុះចតដោយជោគជ័យនៅឋានព្រះចន្ទ។

រ៉ុកកែត Aditya-L1 ដែលផ្ទុកឧបករណ៍វិទ្យាសាស្ត្រដើម្បីសង្កេតមើលស្រទាប់ខាងក្រៅរបស់ព្រះអាទិត្យ ត្រូវបាញ់បង្ហោះនៅម៉ោង ០១:២០នាទីរសៀល  (ម៉ោងនៅកម្ពុជា) ថ្ងៃសៅរ៍ទី២ខែកញ្ញាសម្រាប់ការធ្វើដំណើររយៈពេល៤ខែ។

ក្នុងការផ្សាយផ្ទាល់នៅលើគេហទំព័ររបស់អង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO), គេបានឃើញក្រុមអ្នកវិទ្យាសាស្រ្ត ទះដៃអបអរសាទរដោយក្តីមោទកភាព ពេលរ៉ុកកែតហោះឡើង។

យោងតាម ISRO, យានអវកាសនេះ មានផ្ទុកឧបករណ៍វិទ្យាសាស្ត្រចំនួនប្រាំពីរ សម្រាប់ការសិក្សាជាប្រព័ន្ធលើព្រះអាទិត្យ។

(រូបថត៖ AP)

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) បានបញ្ជូនយានអវកាសជាច្រើនគ្រឿង ទៅកាន់ចំណុចកណ្តាលនៃប្រព័ន្ធព្រះអាទិត្យ ដោយចាប់ផ្តើមជាមួយនឹងកម្មវិធី Pioneer របស់អង្គការ NASA ក្នុងទសវត្សរ៍ឆ្នាំ១៩៦០។ ប៉ុន្តែប្រសិនបើបេសកកម្មចុងក្រោយរបស់ ISRO ទទួលបានជោគជ័យមែននោះ វានឹងក្លាយជាការបញ្ជូនរ៉ុកកែតសិក្សាដំបូងបង្អស់ដោយប្រទេសអាស៊ី នៅក្នុងគន្លងព្រះអាទិត្យ។

ការបាញ់បង្ហោះ Aditya-L1 គឺកើតឡើង បន្ទាប់ពីឥណ្ឌាបានយកឈ្នះរុស្ស៊ីកាលពីចុងខែមុន ដើម្បីក្លាយជាប្រទេសដំបូងគេ ដែលចុះចតនៅលើប៉ូលខាងត្បូងនៃឋានព្រះចន្ទ៕

សូមទស្សនាវីដេអូ៖ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Aljazeera

ចុចអាន៖ ក្រោយជោគជ័យនៅឋានព្រះចន្ទ ឥណ្ឌា នឹងបាញ់ផ្កាយរណបទៅអង្កេតព្រះអាទិត្យម្តង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម