Connect with us

ព័ត៌មានអន្ដរជាតិ

ធនាគារមីយ៉ាន់ម៉ា ទូទាំងប្រទេសត្រូវបិទទ្វារបន្ទាប់ពីរដ្ឋប្រហារ

បានផុស

នៅ

ធនាគារមីយ៉ាន់ម៉ានៅទូទាំងប្រទេសត្រូវបានបិទនៅថ្ងៃចន្ទនេះ បន្ទាប់ពីរដ្ឋប្រហារយោធា, ការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ននិងការឃុំខ្លួនមេដឹកនាំស៊ីវិលលោកស្រី អ៊ុង សានស៊ូជី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្ដីជូនដំណឹងរបស់សមាគមបានឲ្យដឹងថា “សមាជិកទាំងអស់របស់សមាគមធនាគារមីយ៉ាន់ម៉ា បានបិទធនាគាររបស់ខ្លួនដោយចាប់ផ្តើមជាឯកច្ឆន្ទពីថ្ងៃទី១ខែកុម្ភៈនេះទៅ”។

សេចក្តីថ្លែងការណ៍បាននិយាយថា ធនាគារនានានឹងស្នើសុំការអនុញ្ញាតពីធនាគារកណ្តាលមីយ៉ាន់ម៉ា សម្រាប់ការបិទជាបណ្តោះអាសន្នហើយជូនដំណឹងដល់ពួកគេនៅពេលពួកគេគ្រោងនឹងចាប់ផ្តើមសេវាកម្មឡើងវិញ។

គួរបញ្ជាក់ជាថ្មី មេដឹកនាំគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យលោកស្រី ស៊ូជី និងឥស្សរជនជាន់ខ្ពស់ដទៃទៀតមកពីគណបក្សនេះត្រូវបានឃុំខ្លួននៅក្នុងការវាយឆ្មក់ពេលព្រឹកព្រលឹមមុនពេលកងទ័ពមីយ៉ាន់ម៉ាប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ពិភពលោកថ្កោលទោសរដ្ឋប្រហារយោធានៅ មីយ៉ាន់ម៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម