ព័ត៌មានអន្ដរជាតិ
ប្រជាជនរុស្ស៊ី សម្រុកទិញអចលនទ្រព្យនៅឌូបៃ
សារព័ត៌មាន Bloomberg ចុះផ្សាយថា ជនជាតិរុស្ស៊ី កំពុងឈរនៅលើកំពូលតារាង ជាអ្នកទិញអចលនទ្រព្យពីក្រុមហ៊ុនអភិវឌ្ឍន៍ដ៏ធំរបស់ទីក្រុងឌូបៃ ក្នុងសញ្ញាមួយដែលបង្ហាញថា តម្រូវការអចលនទ្រព្យនៅក្នុង អារ៉ាប់រួម នៅតែខ្លាំង។
ក្រុមហ៊ុន Emaar Properties ដែលជាក្រុមហ៊ុនអចលនទ្រព្យដ៏ធំបំផុតនៅក្នុងទីក្រុងឌូបៃ បានបង្ហាញថា ជនជាតិរុស្ស៊ីតំណាងដ៏ធំផុតសម្រាប់អចលនទ្រព្យនៅឌូបៃ។ ប្រជាជនរុស្ស៊ីបានបង្កើន ការទិញអចលនទ្រព្យនៅក្នុងទីក្រុងឌូបៃ បន្ទាប់ពីការដាក់ទណ្ឌកម្មបានជំរុញឱ្យពួក គេបញ្ឈប់ការវិនិយោគនៅក្នុងប្រទេសលោកខាងលិច ដោយជំរុញឱ្យតម្លៃនៅក្នុងប្រទេសអារ៉ាប់រួម កើនឡើងដល់កម្រិតខ្ពស់បំផុត។

បើយោងតាមអ្នកវិភាគមកពី CI Capital បង្ហាញថា វិនិយោគិនមកពីប្រទេសរុស្ស៊ីមានចំនួនប្រហែល ១២ភាគរយ នៃអ្នកទិញនៅក្នុងការអភិវឌ្ឍន៍ Emaar នៅឆ្នាំនេះ បើធៀបនឹងចំណាត់ថ្នាក់ទីពីរក្នុងឆ្នាំ ២០២២ និងទីប្រាំបួនក្នុងឆ្នាំ ២០២០។
មូលហេតុដែលទាញប្រជាជនរុស្ស៊ីឱ្យទិញអចលនទ្រព្យនេះ ដោយសារមានលក្ខខណ្ឌអនុគ្រោះងាយស្រួល ដូចជាការលើកលែងពន្ធលើប្រាក់ចំណូលពីការជួល ក៏ដូចជាការជួលមានតម្លៃទាបជាដើម ។

តាមរយៈទិន្នន័យនេះ តម្លៃអចលនទ្រព្យលំនៅដ្ឋានរបស់ទីក្រុងឌូបៃបានកើនឡើង ១៧ ភាគរយក្នុងឆ្នាំកន្លងទៅ នៅពេលដែលទីផ្សារលំនៅដ្ឋានលោកខាងលិចជាច្រើនប្រឈមនឹងការធ្លាក់ចុះ ដោយសារតែការកើនឡើងកម្ចីថ្លៃដើម ។
ដោយឡែក ក្រៅពីឌូបៃ រុស្សីក៏បានលេចមុខជាអ្នកទិញអចលនទ្រព្យបរទេសកំពូលនៅប្រទេសតួកគីផងដែរកាលពីខែកក្កដា ដោយស្មើប្រហែល ១ ភាគ ៤ នៃផ្ទះទាំងអស់ដែលបានលក់ទៅឱ្យជនបរទេស៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ RT
ចុចអាន៖ រុស្ស៊ី បញ្ចេញមីស៊ីលនុយក្លេអ៊ែរខ្លាំងបំផុតលើលោក បាញ់តែមួយគ្រាប់អាចពន្លិចអង់គ្លេស ចូលសមុទ្របាន

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា