ព័ត៌មានអន្ដរជាតិ
វៀតណាម រំពឹងនាំចេញដូង កើនដល់ ១ពាន់លានដុល្លារ បន្ទាប់ពីចិននិងអាមេរិក បើកទីផ្សារ
ការនាំចេញដូងរបស់វៀតណាម ត្រូវបានគេរំពឹងថា នឹងឈានដល់ ១ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥ បន្ទាប់ពីសហរដ្ឋអាមេរិក និងចិន យល់ព្រមអនុញ្ញាតបើកទីផ្សារឱ្យដូងវៀតណាមនាំចូល។ នេះបើយោងតាមសមាគមដូងវៀតណាមបញ្ជាក់។

ខណៈដែលសហរដ្ឋអាមេរិក រៀបចំនឹងបើកទីផ្សារសម្រាប់វៀតណាម ហើយចិនអនុញ្ញាតឱ្យនាំចូលដូងជាផ្លូវការ នាំឱ្យអាជីវកម្មក្នុងស្រុកទាំងអស់ ព្យាយាមអភិវឌ្ឍខ្លួន ដើម្បីបំពេញតម្រូវការទីផ្សារពិភពលោក។

នៅចុងឆ្នាំ ២០២២ វៀតណាមនាំចេញដូងក្នុងទំហំទឹកប្រាក់ ៧០០ លានដុល្លារ។ ប៉ុន្តែផ្អែកលើសន្ទុះនៃសហរដ្ឋអាមេរិកនិងចិន ដែលយល់ព្រមនាំចូលដូងវៀតណាមនៅចុងឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥ ចំណូលនៃការនាំចេញដូងនឹងមានដល់ទៅ ១ពាន់លានដុល្លារ។
គួរបញ្ជាក់ថា វៀតណាមមានសហគ្រាសធំៗប្រហែល ២០ សម្រាប់នាំចេញដូងទៅកាន់ទីផ្សារពិភពលោក រហូតដល់ ៣៥ ប្រទេស៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Vn Express

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ