Connect with us

ព័ត៌មានអន្ដរជាតិ

លោក Biden ៖ គ្មាននរណាម្នាក់អាចហាមវិបត្តិអាកាសធាតុនោះទេ សូម្បី អាមេរិក ខ្លួនឯងក៏រងគ្រោះដូចគ្នា

បានផុស

នៅ

ប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយកាលពីពេលថ្មីៗនេះថា គ្មាននរណាម្នាក់អាចហាម ឬប្រឆាំងនឹងវិបត្តិអាកាសធាតុបាននោះទេ ខណៈប្រទេសជុំវិញពិភពលោកកំពុងប្រឈមមុខនឹងការដួលរលំពីគ្រោះមហន្តរាយកាន់តែខ្លាំងឡើងៗ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Biden បានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានថា “គ្មាននរណាម្នាក់អាចជំទាស់នឹងផលប៉ះពាល់នៃវិបត្តិអាកាសធាតុបាននោះទេ សូម្បីអាមេរិកខ្លួនឯងក៏រងគ្រោះដូចគ្នា ។ ជាក់ស្ដែងថ្មីៗនេះនៅឆ្នេរសមុទ្រភាគខាងលិចនៃរដ្ឋ Florida បានជួបប្រទះនឹងព្យុះសង្ឃរា Idalia ដែលមិនធ្លាប់មានពីមុនមកឡើយ” ។

ប្រធានាធិបតីរូបនេះបន្ថែមថា “ទឹកជំនន់ជាប្រវត្តិសាស្ត្រ គ្រោះរាំងស្ងួត ក៏ដូចជាកម្ដៅកាន់តែខ្លាំង និងភ្លើងឆេះព្រៃយ៉ាងសន្ធោរសន្ធៅ បានបណ្តាលឲ្យមានការខូចខាតយ៉ាងដំណំដែលយើងមិនធ្លាប់ឃើញពីមុនមក ហើយមិនត្រឹមតែនៅទូទាំងកោះហាវ៉ៃក្នុងសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងប្រទេសកាណាដា និងផ្នែកផ្សេងទៀតនៃពិភពលោក ក៏មាន​ភ្លើង​ឆេះ​ព្រៃយ៉ាង​សន្ធាប់ផងដែរ” ។

ទន្ទឹមនោះ លោក Biden ក៏បានបញ្ជាឲ្យទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយសហព័ន្ធ (FEMA) ដាក់ពង្រាយបុគ្គលិកសង្គ្រោះបន្ទាន់ចំនួន ១,៥០០ នាក់ និងទីភ្នាក់ងារឆ្មាំឆ្នេរសមុទ្រ ៩០០ នាក់ទៅភាគអាគ្នេយ៍ ក្រោយពេលដែលព្យុះសង្ឃរា Idalia បានបោកបក់មកលើដីគោករបស់សហរដ្ឋអាមេរិក ។

គ្រាន់តែក្នុងខែសីហា សហរដ្ឋអាមេរិកបានជួបប្រទះនូវគ្រោះមហន្តរាយធម្មជាតិជាច្រើនករណីដូចជា ភ្លើងឆេះព្រៃដែលបានបំផ្លិចបំផ្លាញកោះ Maui រដ្ឋហាវ៉ៃ ដោយសារតែលក្ខខណ្ឌអាកាសធាតុស្ងួតហួតហែង និងខ្យល់បក់ខ្លាំងមកពីព្យុះកំបុតត្បូង Dora ហើយថែមទាំងបានសម្លាប់មនុស្សជាង ១០០ នាក់ផងដែរ ។

បន្ទាប់មកទីក្រុងមួយចំនួនក្នុងរដ្ឋ Florida ត្រូវជន់លិច ​បន្ទាប់​ពី​រងការវាយប្រហារដោយព្យុះសង្ឃរា Idalia ហើយវាគឺជា​ព្យុះ​ដ៏​ខ្លាំង​បំផុត​ដែល​​បោកបក់​នៅ​តំបន់ Big Bend ក្នុង​រយៈពេល ១២៧ ឆ្នាំ និងបណ្ដាលឲ្យមនុស្ស ២ នាក់បាត់បង់ជីវិត ខណៈពលរដ្ឋជាង ២៦៥,០០០ នាក់មិនមានអគ្គិសនីប្រើប្រាស់ឡើយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ ព្យុះទីហ្វុង Haikui បង្ខំឲ្យតៃវ៉ាន់ លុបចោលជើងហោះហើរ និងជម្លៀសមនុស្សរាប់ពាន់នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៤ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៥ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៦ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា៧ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម