Connect with us

ព័ត៌មានអន្ដរជាតិ

លោក បៃដិន នឹងពិភាក្សាបញ្ហាសំខាន់ចំនួន៣ នៅ វៀតណាម

បានផុស

នៅ

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នឹងធ្វើដំណើរទស្សនកិច្ច ទៅកាន់រដ្ឋធានីហាណូយ របស់វៀតណាម ខណៈរដ្ឋាភិបាលរបស់លោក កំពុងជំរុញឲ្យបង្កើនទំនាក់ទំនងការទូតជាផ្លូវការជាមួយប្រទេសដែលជាចំណុចស្នូលសម្រាប់ការប្រកួតប្រជែង រវាងចិននិងអាមេរិក។

លោក ចូ បៃដិន (រូបថត៖ Politico)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ព្រមទាំងមេដឹកនាំផ្សេងទៀត នឹងធ្វើជាម្ចាស់ផ្ទះទទួលលោក បៃដិន សម្រាប់កិច្ចពិភាក្សាលើបញ្ហាសំខាន់ចំនួន៣ ដូចជាសេដ្ឋកិច្ច បច្ចេកវិទ្យា និងអាកាសធាតុ។

មកទល់ពេលនេះ មានយន្តហោះចំនួន៥គ្រឿងហើយ ដែលបានដឹកសម្ភារនិងគ្រឿងបរិក្ខារសម្រាប់ដំណើរទស្សនកិច្ចរបស់លោកបៃដិន ទៅដល់ប្រទេសវៀតណាម។

យន្តហោះ Boeing C-17 Globemaster (រូបថត៖ VN Express)

កាលពីថ្ងៃទីសុក្រទី១ខែកញ្ញា យន្តហោះ Boeing C-17 Globemaster ចំនួន៣គ្រឿងដែលដឹករថយន្តប្រធានាធិបតីអាមេរិក និងឧបករណ៍ផ្សេងទៀត បានទៅដល់ទីក្រុងហាណូយ ហើយយន្តហោះ C-17 ទី៤និងទី៥ បានទៅដល់អាកាសយានដ្ឋាន Noi Bai ក្នុងទីក្រុងហាណូយ កាលពីថ្ងៃអាទិត្យ។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ នឹងក្លាយជាដំណើរលើកដំបូងរបស់លោក បៃដិន ទៅកាន់ប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ ចាប់តាំងពីលោកចូលកាន់តំណែងកាលពីដើមឆ្នាំ២០២១ ហើយនឹងកើតឡើងចំពេលប្រទេសទាំងពីរ ប្រារព្ធខួប១០ឆ្នាំនៃភាពជាដៃគូគ្រប់ជ្រុងជ្រោយនៅឆ្នាំនេះ។

យន្តហោះ Boeing C-17 Globemaster ទៅដល់ទីក្រុង ហាណូយ (រូបថត៖ VN Express)

ព្រឹត្តិការណ៍​នេះ​ ក៏​នឹងក្លាយ​ជា​លើក​ដំបូងដែរ ​ដែល​ប្រធានាធិបតី​អាមេរិកមួយរូប ទៅ​បំពេញ​ទស្សនកិច្ចទីក្រុងហាណូយ ​តាម​ការ​អញ្ជើញ​របស់​អគ្គលេខាធិការ​បក្ស​កុម្មុយនិស្ត​វៀតណាម។

វៀតណាម​និង​អាមេរិក ​បាន​បង្កើត​ទំនាក់ទំនង​ការទូត​ក្នុង​ខែវិច្ឆិកាឆ្នាំ​១៩៩៥ ហើយ​បាន​លើក​កម្ពស់ទំនាក់ទំនង​ទៅជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ​ក្នុង​ខែកក្កដា ឆ្នាំ​២០១៣៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ VN Express, Tuoi Tre, Asia.Nikkei

ចុចអាន៖ ខែក្រោយ លោក ចូ បៃដិន នឹងបំពេញទស្សនកិច្ចនៅ វៀតណាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៤ វិនាទី មុន

លោក ត្រាំ ពង្រឹង​សន្ដិសុខ​នៅ​ព្រំដែន​ម៉ិកស៊ិក ដោយ​​ពង្រាយ​ទ័ព​បន្ថែម ៣ ០០០​នាក់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ១១ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ជម្លោះ Trump-Zelensky ធ្វើឲ្យអឺរ៉ុបធ្លាក់ចូលវិបត្តិជ្រៅ, តើណាតូនិងអ៊ុយក្រែន ទៅជាយ៉ាងណា?

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម