ព័ត៌មានអន្ដរជាតិ
ប្រជាជនរុស្ស៊ី ២៨ម៉ឺននាក់ ចុះឈ្មោះចូលបម្រើកងទ័ព ទៅប្រយុទ្ធនៅ អ៊ុយក្រែន
អតីតប្រធានាធិបតីរុស្ស៊ីលោក Dmitry Medvedev និយាយថា ក្នុងឆ្នាំ២០២៣នេះ មនុស្សប្រហែល ២៨០ ០០០នាក់បានចុះឈ្មោះចូលបម្រើកងទ័ពរុស្ស៊ីដើម្បីទៅប្រយុទ្ធនៅប្រទេសអ៊ុយក្រែន គិតត្រឹមខែកញ្ញា។

ក្នុងដំណើរទៅកាន់តំបន់ចុងបូព៌ារុស្ស៊ីកាលពីថ្ងៃអាទិត្យទី៣ខែកញ្ញា លោក Medvedev ដែលបច្ចុប្បន្នក៏ជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីផងដែរនោះ បាននិយាយថា លោកបានជួបជាមួយមន្ត្រីក្នុងតំបន់ ដើម្បីធ្វើការលើកិច្ចខិតខំប្រឹងប្រែង ពង្រឹងកងកម្លាំងប្រដាប់អាវុធ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS បានដកស្រង់សម្តីលោក Medvedev ដែលលើកឡើងថា “យោងតាមក្រសួងការពារជាតិ, ចាប់តាំងពីថ្ងៃទី១ខែមករា មនុស្សប្រហែល ២៨០ ០០០ នាក់ត្រូវបានទទួលយកចូលទៅក្នុងជួរកងកម្លាំងប្រដាប់អាវុធតាមកិច្ចសន្យា”។

កាលពីឆ្នាំមុន លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានបញ្ជាឲ្យមានការកែនទ័ពបម្រុងចំនួន ៣០០ ០០០ នាក់ ជាហេតុជំរុញឲ្យមនុស្សរាប់សែននាក់ រត់ភៀសខ្លួនចេញពីប្រទេសរុស្ស៊ី ដើម្បីគេចពីការបញ្ជូនឲ្យទៅប្រយុទ្ធនៅអ៊ុយក្រែន ប៉ុន្តែក្រោយមកលោក ពូទីន និយាយថា មិនចាំបាច់មានការកែនទ័ពទៀតនោះទេ ។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកនយោបាយរុស្ស៊ីមួយចំនួនលើកឡើងថា រុស្ស៊ីត្រូវការកងទ័ពអាជីពចំនួន ៧ លាននាក់ ដើម្បីធានាសន្តិសុខរបស់ប្រទេស ដែលនេះជាវិធានការមួយ នឹងត្រូវការប្រាក់ឧបត្ថម្ភយ៉ាងច្រើន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SKY

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ