ព័ត៌មានអន្ដរជាតិ
ព្យុះទីហ្វុង Haikui បង្ខំឲ្យតៃវ៉ាន់ លុបចោលជើងហោះហើរ និងជម្លៀសមនុស្សរាប់ពាន់នាក់
តៃវ៉ាន់ បានលុបចោលជើងហោះហើរក្នុងស្រុក ហើយជម្លៀសមនុស្សជិត៤០០០នាក់ ខណៈព្យុះទីហ្វុង Haikui បោកបក់ចូលទៅក្នុងភាគអាគ្នេយ៍នៃកោះនេះកាលពីថ្ងៃអាទិត្យ ដោយនាំមកនូវភ្លៀងធ្លាក់និងខ្យល់បក់ខ្លាំង។

ព្យុះ Haikui បានវាយប្រហារនៅតំបន់ភ្នំ ភាគអាគ្នេយ៍កោះនេះ ក្នុងនាមជាព្យុះទីហ្វុងទីមួយ ដែលវាយប្រហារតៃវ៉ាន់ដោយផ្ទាល់ នារយៈពេល៤ឆ្នាំចុងក្រោយ។ បណ្តាស្រុកនិងក្រុងនានាក៏បានលុបចោលម៉ោងសិក្សា និងប្រកាសថ្ងៃឈប់សម្រាកសម្រាប់កម្មករផងដែរ។
ស្របពេលជាមួយគ្នានោះ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen បានប្រាប់កិច្ចប្រជុំមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយថា ប្រជាជន គួរតែចៀសវាងការចេញទៅក្រៅ, កុំឡើងភ្នំ, ទៅឆ្នេរសមុទ្រ, នេសាទ ឬចូលរួមលេងកីឡាក្នុងទឹកឲ្យសោះ ខណៈសេវាស្រឡាងដឹកអ្នកដំណើរ ទៅកាន់កោះជុំវិញក៏ត្រូវបានផ្អាកផងដែរ ។

ទោះយ៉ាងណា Haikui គឺជាព្យុះមានកម្លាំងខ្សោយជាងព្យុះទីហ្វុង Saola ដែលបានវាយប្រហារទីក្រុងហុងកុង និងខេត្តក្វាងទុងភាគខាងត្បូងប្រទេសចិន កាលពីថ្ងៃសៅរ៍។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ យោធាក៏បានចល័តកម្លាំង និងឧបករណ៍ ដើម្បីជួយក្នុងកិច្ចប្រឹងប្រែងសង្គ្រោះគ្រាមានទឹកជំនន់ និងការជម្លៀសចេញផងដែរ ។
គួរបញ្ជាក់ថា បន្ទាប់ពីឆ្លងកាត់ភាគខាងត្បូងកោះតៃវ៉ាន់, ព្យុះទីហ្វុង Haikui ត្រូវបានគេព្យាករថា នឹងចូលទៅក្នុងច្រកសមុទ្រតៃវ៉ាន់ ហើយសំដៅទៅប្រទេសចិន៕

ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ ព្យុះទីហ្វុង សាវឡា ចូលដល់សមុទ្រវៀតណាម ជាមួយកម្លាំងខ្យល់ ២០១គីឡូម៉ែត្រក្នុងមួយម៉ោង

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ