ប្រមុខ WHO ត្រូវធ្វើចត្តាឡីស័កបន្ទាប់ពីប៉ះពាល់អ្នកឆ្លងកូវីដ – Kampuchea Thmey Daily
Connect with us

ព័ត៌មានអន្ដរជាតិ

ប្រមុខ WHO ត្រូវធ្វើចត្តាឡីស័កបន្ទាប់ពីប៉ះពាល់អ្នកឆ្លងកូវីដ

Published

on

ប្រមុខអង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីយប់ថ្ងៃអាទិត្យទី១ខែវិច្ឆិកាថា លោកបានធ្វើចត្តាឡីស័កដោយខ្លួនឯងបន្ទាប់ពីបានប៉ះពាល់ជាមួយមនុស្សម្នាក់ដែលមានជំងឺកូវីដ១៩ប៉ុន្តែបានសង្កត់ធ្ងន់ថា លោកមិនបានបង្ហាញរោគសញ្ញាអ្វីទេ។

លោក Tedros Adhanom Ghebreyesus បានបង្ហោះ Twitter ថា “ខ្ញុំត្រូវបានគេកំណត់ថាជាមនុស្សមានទំនាក់ទំនងជាមួយមនុស្សម្នាក់ដែលធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩”។

លោកបានបន្ថែមថា “ខ្ញុំសុខសប្បាយនិងគ្មានរោគសញ្ញាអ្វីទេប៉ុន្តែខ្ញុំនឹងធ្វើចត្តាឡីស័កខ្លួនឯងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះស្របតាមពិធីសាររបស់ WHO និងធ្វើការពីផ្ទះ”។

យោងតាមការបូកសរុបរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងថា ករណីឆ្លងជំងឹកូវីដ១៩នៅអឺរ៉ុបបានកើនឡើងទ្វេដងក្នុងរយៈពេល៥សប្តាហ៍ចុងក្រោយដោយធ្វើឲ្យករណីឆ្លងសរុបរបស់តំបន់នេះកើនឡើងដល់១០លានករណីកាលពីថ្ងៃអាទិត្យ។

កាលពីខែមុន ទាំងអាមេរិកឡាទីននិងអាស៊ីបានរាយការណ៍ថាមានករណីសរុបជាង១០លានករណីនៅក្នុងតំបន់របស់ពួកគេ។ ចំណែកសហរដ្ឋអាមេរិកតែឯង មានករណីជាង៩លានករណីខណៈការឆ្លងកំពុងរាលដាលយ៉ាងឆាប់រហ័ស៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ AFP/Reuters

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ4 hours ago

ប្រមុខ​ការទូត​កម្ពុជា ៖ ទោះបី​មានការ​ចាក់​វ៉ាក់សាំង​ជំងឺ​កូ​វីដ​១៩​ក៏ដោយ គេ​ពុំទាន់​មើលឃើញ​ប្រក្រតីភាព នៃ​ដំណើរការ​សេដ្ឋកិច្ចពិភពលោក​នៅឡើយ​ទេ

ព័ត៌មានជាតិ4 hours ago

ឆ្នាំ​២០២០​រដ្ឋាភិបាល​ បាន​ចំណាយ​ថវិកា​៣៨​លាន​ដុល្លារ​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំង​៥

ព័ត៌មានជាតិ5 hours ago

សង្ស័យ​ចុះ​ជួយ​សត្វ​ឆ្កែ​ធ្លាក់​ទឹក បែរជា​លង់ទឹក​ស្លាប់​២​នាក់​ម្តាយកូន​យ៉ាង​អាណោចអាធ័ម​

ព័ត៌មានជាតិ5 hours ago

ឆេះ​ឃ្លាំង​ស្តុក​សម្ភារៈសំណង់ និង​ខ្សែភ្លើង សំណាង​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស

ព័ត៌មានជាតិ6 hours ago

លោក សុខ ទូច​ ៖ ដើម្បី​ឲ្យ​រោងចក្រ និង​សង្វាក់​ផលិតកម្ម​នៅ​ឧទ្យាន​ជាតិ​តេ​ជោ​សែន​ឫស្សី​ត្រឹប អាច​ដើរ​បាន យើង​ត្រូវការ​គោ​ទឹកដោះ​ចំនួន​៣០០​ក្បាល

ព័ត៌មានពេញនិយម