ព័ត៌មានអន្ដរជាតិ
ខណៈគណៈរដ្ឋមន្ត្រីមិនទាន់លេចរូបរាង តើនរណានឹងតំណាង ថៃ ចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅ ឥណ្ឌូណេស៊ី?
រហូតមកដល់ពេលនេះ គណៈរដ្ឋមន្ត្រីរបស់លោក សេតថា ថាវីស៊ីន នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃមិនទាន់ស្បថចូលកាន់តំណែងជាផ្លូវការនៅឡើយទេ ស្របពេលដែលកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ និងកិច្ចប្រជុំពាក់ព័ន្ធក៏នឹងរៀបចំឡើងនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ីនាថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកញ្ញានេះហើយ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ មានសំណួរជាច្រើនបានចាក់សួរថាតើនរណានឹងតំណាងឲ្យប្រទេសថៃចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ នៅប្រទសឥណ្ឌូណេស៊ី ជាលោក សេតថា ឬក៏ជាលោក ប្រាយុទ្ធ ចាន់អូចា ដែលបច្ចុប្បន្នលោកនៅជានាយករដ្ឋមន្ត្រីចាំផ្ទះនៅឡើយ ។
ទោះយ៉ាងណា លោក ប្រាយុទ្ធ នឹងមិនមានវត្តមាននៅកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងហ្សាការតាប្រទេសឥណ្ឌូណេទៀតនោះទេ ហើយនឹងជំនួសកៅអីនេះដោយនាយករដ្ឋមន្ត្រីជាប់ឆ្នោតថ្មីគឺលោក សេតថា បើទោះបីជាគណៈរដ្ឋមន្ត្រីថ្មីមិនទាន់លេចជារូបរាងក៏ដោយ ប៉ុន្តែព្រះមហាក្សត្រទ្រង់បានសម្រេចព្រះទ័យរួចរាល់អស់ហើយ ។

លោក សេតថា នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងហ្សាការតាថ្ងៃចន្ទនេះ ខណៈក្រោយបញ្ចប់ភារកិច្ចនៅប្រទេសឥណ្ឌូណេស៊ីហើយ មហាសេដ្ឋីអចលនទ្រព្យវ័យ ៦១ ឆ្នាំរូបនេះអាចនឹងដឹកនាំគណៈរដ្ឋមន្ត្រីថ្មីចូលស្បថកាន់តំណែងជាផ្លូវការនៅមុខព្រះភ័ក្រព្រះមហាក្សត្រចន្លោះថ្ងៃទី៨-៩ ឬថ្ងៃទី១១-១២ ខែកញ្ញា ។
គួរបញ្ជាក់ថា លោក សេតថា នឹងក្លាយជាមេដឹកនាំថ្មីមួយរូបនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ និងកិច្ចប្រជុំពាក់ព័ន្ធនៅប្រទេសឥណ្ឌូណេស៊ី ក្នុងនាមជានាយករដ្ឋមន្ត្រីថៃ ហើយក្រៅពីតំណែងមួយនេះ លោក សេតថា ក៏នឹងធ្វើជារដ្ឋមន្ត្រីហិរញ្ញវត្ថុផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation Thailand
ចុចអាន ៖ តើមូលហេតុអ្វីខ្លះទើបព្រះមហាក្សត្រ ថៃ សម្រេចព្រះទ័យបន្ថូរបន្ថយទោស លោក ថាក់ស៊ីន?

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក