Connect with us

ព័ត៌មានអន្ដរជាតិ

Update ៖ លោក សេតថា នឹងមិនចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅ ឥណ្ឌូណេស៊ី ឡើយ

បានផុស

នៅ

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសថៃបានឲ្យដឹងថា លោកនាយករដ្ឋមន្រ្តី សេតថា ថាវីស៊ីន បានសម្រេចនឹងមិនចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើក ៤៣ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងហ្សាការតាប្រទេសឥណ្ឌូណេស៊ីក្នុងសប្ដាហ៍នេះនោះទេ ហើយគណៈប្រតិភូថៃនឹងដឹកនាំដោយលោក Sarun Charoensuwan លេខាធិការអចិន្ត្រៃយ៍ទទួលបន្ទុកកិច្ចការបរទេស ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មេដឹកនាំអាស៊ានដែលដឹកនាំដោយលោកប្រធានាធិបតីឥណ្ឌូណេស៊ី Joko Widodo នឹងជួបពិភាក្សាគ្នានៅក្នុងកិច្ចប្រជុំកំពូលលើកទី ៤៣ ជាមួយនឹងការឡោមព័ទ្ធដោយបញ្ហាចាក់ស្រេះចំពោះមុខ និងមិនទាន់មានដំណោះស្រាយចំនួន ៣ ដូចជា ជម្លោះស៊ីវិលដ៏រ៉ាំរ៉ៃរបស់ប្រទេសមីយ៉ាន់ម៉ា ការផ្ទុះជម្លោះជាថ្មីនៅសមុទ្រចិនខាងត្បូង និងការប្រកួតប្រជែងដ៏យូរអង្វែងរវាងចិន និងសហរដ្ឋអាមេរិក ។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ នឹងរៀបចំឡើងនៅថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកញ្ញា ក្នុងទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ហើយនឹងមានការចូលរួមពីមេដឹកនាំ និងគណៈប្រតិភូមកពី ២១ ប្រទេស និងអង្គការអន្តរជាតិចំនួន ៩ ជាពិសេសគឺអគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ (UN) ​លោក Antonio Guterres ក៏នឹងមានវត្តមានផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Thai PBS

ចុចអាន ៖ តើមូលហេតុអ្វីខ្លះទើបព្រះមហាក្សត្រ ថៃ សម្រេចព្រះទ័យបន្ថូរបន្ថយទោស​លោក ថាក់ស៊ីន?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៥ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម