Connect with us

ព័ត៌មានអន្ដរជាតិ

ស្លាប់ពីឡុតម្នាក់ ក្រោយធ្លាក់យន្តហោះបាចផ្សែងអបអរប្ដីប្រពន្ធមួយគូនៅ ម៉ិកស៊ិក

បានផុស

នៅ

វីដេអូដ៏រន្ធត់ក្នុងពិធីបង្ហាញអំពីភេទទារកនៅប្រទេសម៉ិកស៊ិកកាលពីថ្ងៃអាទិត្យ បានប្រែក្លាយសោកនាដកម្ម ខណៈអ្នកបើកយន្តហោះអបអរក្នុងព្រឹត្តិការណ៍ធ្លាក់ស្លាប់ភ្លាមៗ ក្នុងពេលដែលភ្ញៀវកិត្តិយសកំពុងទះដៃសាទរយ៉ាងសប្បាយរីករាយ។

ឧបទ្ទវហេតុ​នេះបានកើតឡើងនៅក្នុងទីក្រុង San Pedro រដ្ឋ Sinaloa នៅពេលដែលប្តីប្រពន្ធមួយគូ​បានទន្ទឹង​រង់ចាំ​យ៉ាង​អន្ទះសារ​ចំពោះការបង្ហាញភេទរបស់ទារក​របស់ពួកគេ។ វីដេអូមួយ​ដែលត្រូវបាន​ចែករំលែក​នៅ​លើ​បណ្ដាញ​សង្គម X បានចាប់យក​ទិដ្ឋភាព​នៃ​ការ​រំ​ភើប​ចិត្ត​របស់​ឪពុកម្ដាយសើចសប្បាយនឹងនឹងផ្លាកសរសេរអក្សរធំៗថា “Oh Baby” អម​ដោយ​អ្នកចូលរួមបាន​ទះដៃ​អបអរសាទរ​ដល់​ប្ដីប្រពន្ធ​នេះ​ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ នៅពេលដែលយន្តហោះខ្នាតតូចមានឈ្មោះថា Piper PA-25-235 Pawnee ចូលដល់កន្លែងកើតហេតុ និងបាញ់ផ្សែងពណ៌ផ្កាឈូកព័ទ្ធជុំវិញអ្នកចូលរួម ស្រាប់តែបាត់បង់ការគ្រប់គ្រង ដោយស្លាបឆ្វេង​បែរទៅខាងលើ។ យន្តហោះបាន​ហោះចេញពីការគ្រប់គ្រង ហើយ​ធ្លាក់នៅវាលស្រែក្បែរនោះ។

អ្វីដែលកាន់តែគួរ​ឲ្យ​ភ្ញាក់ផ្អើល អ្នកទស្សនាហាក់ដូចជា​ព្រងើយ​កន្តើយ​នឹងការធ្លាក់យន្តហោះ ហើយបន្តលើកទឹកចិត្តគូស្នេហ៍ដែលបានថើបគ្នានៅមុខការបង្ហាញប៉េងប៉ោងពណ៌ខៀវ និង​ពណ៌ផ្កាឈូកយ៉ាងធម្មតា។

យោងតាម​ប្រភព​ព័ត៌មានក្នុងស្រុក Linea Directa បានបញ្ជាក់ថា អ្នកបើកបរមាន​ឈ្មោះថា Luis Ángel N អាយុ ៣២ ឆ្នាំ ​គាត់​បានស្លាប់ក្រោយបញ្ជូនទៅកាន់​មន្ទីរពេទ្យ​។ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ចុះ​ដល់​កន្លែង​ធ្វើ​ការ​ស៊ើបអង្កេត​លើ​ហេតុការណ៍​នេះ ។

ទោះយ៉ាងណាក៏ដោយ អ្នកលេងអ៊ីនធឺណិតបានថ្កោលទោសដោយបញ្ជេញមតិស្របគ្នាថា គ្រាន់តែបង្ហាញភេទរបស់កុមារ តើត្រូវលេងធំ​ រហូតសម្លាប់មនុស្ស! កូន​ដែល​ជិត​នឹង​កើតមក ក្លាយជាម្ចាស់នៃកម្មផល​។ ហើយវាក៏មិន​មែន​ជា​លើក​ទី​មួយ​ទេ ​ដែល​ការ​បង្ហាញ​ភេទកូនតែងជួបរឿងរ៉ាវមិនល្អ។ នៅឆ្នាំ ២០២០ គូស្នេហ៍មួយទៀតបានប្រារព្ធពិធីមួយហើយបង្កឲ្យមានភ្លើងឆេះព្រៃដ៏សាហាវមួយនៅរដ្ឋកាលីហ្វ័រញ៉ា ដែលបានឆាបឆេះលើផ្ទៃដី ១ម៉ឺន ហិចតាឯណោះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖nypost

ចុចអាន៖នារីម្នាក់នៅហុងកុង ត្រូវព្យុះទីហ្វុង Saola បកបោកស្ទើរស្លាប់រស់ ខណៈកំពុងដើរតាមផ្លូវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម