ព័ត៌មានអន្ដរជាតិ
មកដឹងមូលហេតុដែលលោក សេតថា មិនចូលរួមកិច្ចប្រជុំកំពូល អាស៊ាន នៅ ឥណ្ឌូណេស៊ី
នាយករដ្ឋមន្ត្រីថ្មីរបស់ថៃលោក សេតថា ថាវីស៊ីន នឹងមិនអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ និងកិច្ចប្រជុំពាក់ព័ន្ធដែលរៀបចំឡើងនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកញ្ញា នេះនោះទេ ។

ចំណែកមូលហេតុដែលលោក សេតថា មិនចូលរួមកិច្ចប្រជុំកំពូលអាស៊ាននេះដែរ គឺដោយសារតែរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីដែលទើបជាប់ឆ្នោតថ្មីរូបនេះ មិនទាន់បានស្បថចូលកាន់តំណែងនៅចំពោះព្រះភក្រ្តព្រះមហាក្សត្រ និងធ្វើសេចក្ដីថ្លែងការណ៍ពីគោលនយោបាយទៅកាន់សភានៅឡើយទេ ។
ទោះយ៉ាងណា គណៈប្រតិភូថៃដែលត្រូវចូលរួមកិច្ចប្រជុំទាំងអស់នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី នឹងដឹកនាំដោយលោក Sarun Charoensuwan ដែលជាលេខាធិការអចិន្ត្រៃយ៍ទទួលបន្ទុកកិច្ចការបរទេស ។
គួរបញ្ជាកថា មេដឹកនាំអាស៊ានដែលដឹកនាំដោយលោកប្រធានាធិបតីឥណ្ឌូណេស៊ី Joko Widodo នឹងជួបពិភាក្សាគ្នានៅក្នុងកិច្ចប្រជុំកំពូលលើកទី ៤៣ ជាមួយនឹងការឡោមព័ទ្ធដោយបញ្ហាចាក់ស្រេះចំពោះមុខ និងមិនទាន់មានដំណោះស្រាយចំនួន ៣ ដូចជា ជម្លោះស៊ីវិលដ៏រ៉ាំរ៉ៃរបស់ប្រទេសមីយ៉ាន់ម៉ា ការផ្ទុះភាពតានតឹងជាថ្មីនៅសមុទ្រចិនខាងត្បូង និងការប្រកួតប្រជែងដ៏យូរអង្វែងរវាងចិន និងសហរដ្ឋអាមេរិកជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Thai PBS
ចុចអាន ៖ កិច្ចប្រជុំកំពូល អាស៊ាន នៅ ឥណ្ឌូណេស៊ី នឹងលើកយកបញ្ហាចាក់ស្រេះចំនួន ៣ មកដោះស្រាយ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ