Connect with us

ព័ត៌មានអន្ដរជាតិ

មួយថ្ងៃ អ៊ុយក្រែន ចំណាយ ១០០លានដុល្លារ ក្នុងជម្លោះជាមួយ រុស្ស៊ី

បានផុស

នៅ

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Aleksey Reznikov និយាយថា ទីក្រុងកៀវ បានចំណាយប្រាក់ប្រហែល១០០លានដុល្លារក្នុងមួយថ្ងៃ លើជម្លោះជាមួយរុស្ស៊ី។

លោក Aleksey Reznikov (រូបថត៖ TASS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបញ្ជាក់បែបនេះ នៅក្នុងបទសម្ភាសជាមួយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ Ukrinform កាលពីថ្ងៃចន្ទទី៤ខែកញ្ញា ដែលក្នុងនោះ លោកក៏បានច្រានចោលការចោទប្រកាន់អំពើពុករលួយ និង ការពារគោលនយោបាយលទ្ធកម្មរបស់ក្រសួង ក្នុងអំឡុងពេលលោកកាន់តំណែងផងដែរ។

Reznikov ថែមទាំងបានច្រានចោលការអះអាងដែលថា យោធារបស់ប្រទេសគឺសម្បូរទៅដោយអ្នកស្ម័គ្រចិត្តទៀតផង។ លោកនិយាយថា រឿងនេះគឺមិនត្រឹមត្រូវឡើយ ដោយសារតែរដ្ឋាភិបាលបានចំណាយប្រាក់ប្រហែល ១០០លានដុល្លារ ជារៀងរាល់ថ្ងៃលើជម្លោះនេះ។

បទសម្ភាសរបស់ Reznikov កើតឡើងបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky បានប្រកាសកាលពីថ្ងៃអាទិត្យអំពីផែនការបណ្តេញរដ្ឋមន្ត្រីការពារជាតិរូបនេះ ដោយយកប្រធានមូលនិធិអចលនទ្រព្យរដ្ឋអ៊ុយក្រែនបច្ចុប្បន្នឈ្មោះ Rustem Umerov មកជំនួសវិញ។

(រូបថត៖ AP)

ដោយពន្យល់ពីការសម្រេចចិត្តរបស់គាត់ លោកប្រធានាធិបតីនិយាយថា ក្រសួងការពារជាតិ ត្រូវការវិធីសាស្រ្តថ្មី និងទម្រង់ថ្មីនៃអន្តរកម្ម ទាំងជាមួយយោធានិងសង្គមទាំងមូលផងដែរ។

រដ្ឋមន្ត្រី​ដែល​នឹងត្រូវចុះចេញ គឺ​បាន​ចូល​កាន់​តំណែង​ក្នុង​ខែវិច្ឆិកាឆ្នាំ​២០២១ ពោលគឺប៉ុន្មានខែ ​មុនពេល​ជម្លោះ​រវាង​រុស្ស៊ី-​អ៊ុយក្រែន​ផ្ទុះឡើង។

ការកាន់តំណែងរបស់លោក Reznikov ត្រូវញាំញីដោយរឿងអាស្រូវពុករលួយជាច្រើន ដោយក្រសួងត្រូវរងការចោទប្រកាន់ម្តងហើយម្តងទៀតថា បានទិញឧបករណ៍ និងគ្រឿងឧបភោគបរិភោគយោធាក្នុងតម្លៃខ្ពស់មិនធម្មតា៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ លោក ហ្សេលេនស្គី ប្រកាសបណ្តេញរដ្ឋមន្ត្រីការពាជាតិចេញពីតំណែង ក្រោយកើតរឿងពុករលួយ ក្នុងក្រសួង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
លោក ជួន ណារិន្ទ
សន្តិសុខសង្គម៨ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

ចរាចរណ៍២ ម៉ោង មុន

ក្រឡាប់រថយន្តដឹកមាន់ សង្កត់រថយន្តអ្នកដំណើរ កៀបជាប់មនុស្ស ០៤ នាក់ នៅស្រុកមុខកំពូល

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

លោក ត្រាំ ឲ្យ EU ចាយ​លុយ​៣៥០​ពាន់​លាន​ដុល្លារ​ទិញ​ថាមពល​ពី​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ពន្ធ

Sokha Hotels

ព័ត៌មានពេញនិយម