ព័ត៌មានអន្ដរជាតិ
ប៉ូលិស ថៃ ចាប់ខ្លួនបុរស៣នាក់ លាក់ទុកនិងជួញដូរវត្ថុបុរាណតាមអ៊ីនធឺណិត
បុរសបីនាក់ត្រូវបានចាប់ខ្លួនពីបទជីកកកាយនិងលក់វត្ថុបុរាណតាមអ៊ីនធឺណិតដោយខុសច្បាប់ ហើយវត្ថុបុរាណជិត ១ពាន់ ត្រូវបានរឹបអូសក្នុងអំឡុងពេលការវាយឆ្មក់របស់ប៉ូលិស នៅក្នុងខេត្តចំនួនបួននៃភាគខាងជើង។

ប៉ូលិសបានឃាត់ខ្លួនជនសង្ស័យឈ្មោះ Thotsaphorn Rermcham អាយុ ២៦ឆ្នាំ ប្អូនប្រុសរបស់គាត់ Thotsaphon Rermcham អាយុ ១៩ ឆ្នាំ និង Sri-on Chanthana អាយុ៤៦ ឆ្នាំ ក្នុងអំឡុងពេលឆែកឆេរកន្លែងចំនួន ៩ ក្នុងខេត្ត Chiang Mai, Phayao, Sukhothai និង Lamphang កាលពីសប្តាហ៍មុន។
លោកឧត្ដមសេនីយ៍ទោ Jirabhop Bhuridej ប្រធានការិយាល័យស៊ើបអង្កេតកណ្តាលបាននិយាយកាលពីថ្ងៃចន្ទថា អ្នកទាំងបីត្រូវបានចាប់ខ្លួនក្រោមដីកាចាប់ខ្លួន ដែលចេញដោយតុលាការព្រហ្មទណ្ឌ ក្រោមការចោទប្រកាន់ពីបទកាន់កាប់ និងលក់វត្ថុបុរាណដោយខុសច្បាប់។ ក្នុងនោះក្រុមប៉ូលិសបានរឹបអូសម៉ាស៊ីនស្កែនដែកចំនួន ១១ ឧបករណ៍ជីកកកាយ និងវត្ថុបុរាណចំនួន ៩៧០ និងបង្កកគណនីធនាគារចំនួន ៤ ។
ទោះយ៉ាងនេះក្ដី អ្នកស៊ើបអង្កេត CSD ដែលធ្វើការជាមួយមន្ត្រីមកពីនាយកដ្ឋានវិចិត្រសិល្បៈបានបញ្ជាក់ពីរបាយការណ៍នេះថា ការចាប់ខ្លួនធ្វើឡើងបន្ទាប់ពីនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចបានដឹងពីអ្នកអភិរក្សថា មានក្មេងទំនើងមួយក្រុមបានលួចលាក់ទុកវត្ថុបុរាណ ហើយលក់តាមហ្វេសប៊ុក។

ប្រធាន CIB បាននិយាយថា ការស៊ើបអង្កេតកំពុងត្រូវបានពង្រីកដើម្បីចាប់ខ្លួនមនុស្សផ្សេងទៀតដែលពាក់ព័ន្ធដោយថា “ការរកឃើញបង្ហាញថាវត្ថុទាំងនោះជាវត្ថុបុរាណពិតប្រាកដ។ មួយជារូបគោឆ្លាក់អាយុប្រហែល ១៦០០ ឆ្នាំ និងមួយទៀតជារូបដំរីមានត្រាតាំងពីសតវត្សទី ២១ (ពុទ្ធសករាជប្រហែល ៥០០ ឆ្នាំមុន)”។
លោកវរសេនីយ៍ឯក Ekkasit Panseetha អគ្គនាយករងនៃនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃកងពលធំទី៤ បាននិយាយថា ជនសង្ស័យបានបង្កើតក្រុមដើម្បីជីករកវត្ថុបុរាណនៅទីតាំងបុរាណ ឬជ្រមុជទឹកឲ្យពួកគេនៅតាមដងទន្លេសំខាន់ៗក្នុងខេត្តផាយ៉ាវ, ខេត្តសុខោទ័យ, ឡាំប៉ាង និងខេត្តរ៉ាក់បុរី។ ពេលមុជទឹក ពួកគេបានថតវីដេអូសកម្មភាពរបស់ពួកគេ បង្កើតមាតិកាតាមអ៊ីនធឺណិត ដើម្បីទាក់ទាញអតិថិជន។
ក្រុមអ្នកស៊ើបអង្កេតបាននិយាយបន្ថែមទៀតថា ជនសង្ស័យអាចរកប្រាក់បានប្រហែល២០ម៉ឺនបាតក្នុងមួយខែ។ ក្នុងរយៈពេលបីឆ្នាំកន្លងទៅ ប្រាក់ជាង ១០ លានបាតបានចរាចរតាមគណនីធនាគាររបស់ពួកគេ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖លោក សេតថា ចេញការសុំទោសប្រជាជនមួយក្រុម ក្រោយគប់ប៊ិចទាំងកំហឹងក្នុងកិច្ចប្រជុំមួយ

-
សន្តិសុខសង្គម១៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?