Connect with us

ព័ត៌មានអន្ដរជាតិ

រាជបុត្រ Mateen នៅតែយាងអមព្រះរាជដំណើរស្ដេចស៊ុលតង់ ក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅឥណ្ឌូណេស៊ី

បានផុស

នៅ

ព្រះអង្គម្ចាស់ Abdul Mateen នៅតែយាងអមព្រះរាជដំណើរស្ដេចស៊ុលតង់ព្រុយណេ Hassanal Bolkiah ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ទៅ​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី កាលពីម្សិលមិញនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក នៅលើ​បណ្ដាញ​សង្គម Instagram របស់បុត្រា​ទី ១០ របស់ស្តេចស៊ុលតង់អង្គនេះ ​បានបង្ហោះរូ​បភាព២សន្លឹក​ក្នុង​ដំណើរ​មកដល់អាកាសយានដ្ឋានអន្តរជាតិ Soekarno-Hatta ​ដោយទ្រង់ទាំងពីរ​យាងចុះ​ពី​យន្តហោះ​ឯកជន​ ចូលដល់ទឹកដីនៃ​ប្រទេស​ឥណ្ឌូណេស៊ីទាំងព្រះភ័ក្ររីករាយ។

លើសពីនេះដែរ​ ក្សត្រនៃប្រទេសព្រុយណេ​ត្រូវបាន​ស្វាគមន៍ដោយរដ្ឋមន្ត្រី​ក្រសួងទំនាក់ទំនងនិងព័ត៌មាន, ឯកឧត្តម​រដ្ឋមន្ត្រី​នៅទីស្តីការ​នាយករដ្ឋមន្រ្តី, រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងសេដ្ឋកិច្ច, រដ្ឋមន្ត្រីក្រសួងការបរទេស, និង​ភារធារីនៅ​ស្ថានទូត​ព្រុយណេប្រចាំ​ប្រទេស​ឥណ្ឌូណេស៊ី​ រង់ចាំ​ស្វាគមន៍​យ៉ាង​កក់ក្ដៅថែមទៀត។

ដូចសព្វមួយដង អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ពីសំណាក់អ្នកតាមដាន គឺវត្តមានរបស់ព្រះរាជបុត្រា Abdul Mateen ​​តែងតែឆក់​ការចាប់​អារម្មណ៍​ពីសំណាក់​អ្នក​លេង​អ៊ីនធឺណិត ខណៈទ្រង់​អមដំណើរ​ស្ដេចស៊ុលតង់​ដែលជា​បិតា​ជា​ច្រើន​ដង ក្នុងដំណើរ​ទស្សនកិច្ច​ផ្លូវការ​​នានា។​

គួរ​រម្លឹក​ថា នេះមិនមែនជាលើកទីមួយនោះទេ ដែលរាជបុត្រ​មាន​ព្រះជន្ម ៣២ ព្រះវស្សាអម​ដំណើរ​ព្រះបិតាទ្រង់ប្រទេស​ផ្សេងៗ។ កាលពីខែ​ឧសភា ឆ្នាំ២០២៣កន្លង​ទៅនេះ ទ្រង់ក៏ធ្លាប់អមដំណើរបិតាដើម្បីចូលរួមកិច្ចប្រជុំកំពូល​អាស៊ានលើកទី៤២ នៅទីក្រុង Labuan Bajo រដ្ឋ East Nusa Tenggara ប្រទេស​ឥណ្ឌូណេស៊ី​ម្ដងរួចទៅហើយ។ កាលណោះមន្តស្នេហ៍របស់ព្រះអង្គម្ចាស់បានឆក់ការចាប់អារម្មណ៍​ពីសំណាក់​អ្នកលេង​អ៊ីនធឺណិត​ឥណ្ឌូណេស៊ីយ៉ាងភ្លូកទឹកភ្លូកដីផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖រាជបុត្រ Mateen រាយមន្តស្នេហ៍ដល់ ឥណ្ឌូណេស៊ី ក្រោយអមស្ដេចស៊ុលតង់ ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

បាតុ​ភូត​​ខ្យល់កន្ត្រាក់​បណ្ដាល​ឲ្យ​រលំ​ផ្ទះច្រើន​ខ្នង ​និង​របួស​មនុស្ស​​នៅ​ខេត្ត​សៀមរាប​

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ សូមអបអរសាទរ និងជូនពរចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលត្រូវព្រះមហាក្សត្រ ដំឡើងឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥»

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ សូមអបអរសាទរ និងជូនពរចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ ដែលត្រូវព្រះមហាក្សត្រ ដំឡើងឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥»

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​ខណៈតុលាការធម្មនុញ្ញ​​ជិត​ប្រកាស​សាលក្រម​ ប្រជាជន​កូរ៉េខាងត្បូង​ចេញតវ៉ា​​ទាមទារ​

KPT+៧ ម៉ោង មុន

តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់​ខេត្តកោះកុង

Sokha Hotels

ព័ត៌មានពេញនិយម