Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុន​ នឹង​បន្ថែមថវិកា ១៤១ លាន​ដុល្លារ​​ទៀត ដើម្បីជួយទីផ្សារគ្រឿងសមុទ្រ

បានផុស

នៅ

នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បាននិយាយកាលពីថ្ងៃចន្ទ ទី៤ ខែកញ្ញាថា រដ្ឋាភិបាលជ៉ុននឹងបន្ថែមលុយជាង ១៤១.៤១ លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ឧស្សាហកម្មជលផល បន្ទាប់ពីចិនហាមមិនឲ្យនាំចូលគ្រឿងសមុទ្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការហាមប្រាមរបស់ចិនត្រូវបានធ្វើឡើង បន្ទាប់ពីប្រទេសជប៉ុនចាប់ផ្តើមបញ្ចេញទឹកវិទ្យុសកម្មដែលត្រូវបានសម្អាតពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ដែលបានបំផ្លាញកាលពីខែមុន ។

ចំពោះការបន្ថែមលុយនេះដែរ នឹងធ្វើឲ្យថវិកាមូលនិធិរដ្ឋាភិបាលជប៉ុនកើនដល់ ៦៨៩ លានដុល្លារលើគម្រោងថវិកាចាស់ដែលមាន ៥៤៨ លានដុល្លារ ដើម្បីជួយអភិវឌ្ឍទីផ្សារថ្មី និងរក្សាត្រីបង្កកដែលនៅសេសសល់ រហូតដល់អាជីវករអាចលក់បាន នៅពេលដែលតម្រូវការកើនឡើង ។

គួរបញ្ជាក់ថា កាលពីឆ្នាំ ២០២២ ប្រទេសជប៉ុនកើបលុយបានពីការនាំចេញផលិតផលសមុទ្ររហូតទៅដល់ ២.៦ ពាន់លានដុល្លារ ខណៈទីផ្សារគ្រាក់ៗរបស់ជប៉ុន រួមមាន ចិន ហុងកុង និងថៃជាដើម ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ CNA

ចុចអាន៖ ជប៉ុន ដាក់ចេញវិធានការ ២ ដើម្បីជួយទីផ្សារគ្រឿងសមុទ្រ ក្រោយការបង្ហូរ​ទឹកសំណល់ចេញពីរោងចក្រនុយក្លេអ៊ែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

ព័ត៌មានជាតិ៤ ម៉ោង មុន

សមត្ថកិច្ចឃាត់បុរសម្នាក់ពាក់ព័ន្ធមុខសញ្ញាជួញដូរគ្រឿងញៀន នៅស្រុកកោះញែក

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

Sokha Hotels

ព័ត៌មានពេញនិយម