Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន ថា គ្មានថ្ងៃអាចចរចារកសន្តិភាពជាមួយ រុស្ស៊ី ឡើយ ដោយសារ​លោក Putin មិនគួរឲ្យទុកចិត្ត

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba បាននិយាយថា ប្រទេសអ៊ុយក្រែនគ្មានថ្ងៃអាចចរចារលើកិច្ចព្រមព្រៀងសន្តិភាពជាមួយលោក Vladimir Putin បាននោះទេ ដោយសារតែប្រធានាធិបតីរុស្ស៊ីរូបនេះមិនគួរឲ្យទុកចិត្តឡើយ ។

លោក Dmytro Kuleba

លោក Kuleba បានប្រាប់សារព័ត៌មានជប៉ុន NHK ក្នុងទីក្រុងកៀវកាលពីថ្ងៃចន្ទថា “ពាក្យសម្ដីរបស់លោក Putin មិនអាចជឿទុកចិត្តបាននោះទេ ហើយប្រធានាធិបតីរុស្ស៊ីរូបនេះមិនមែនជាមនុស្សពិតប្រាកដដែលអ្នកអាចចរចាជាមួយឡើយ” ។

រដ្ឋមន្ត្រីការបរទេសរូបនេះសង្កត់ធ្ងន់ថា “អ៊ុយក្រែនមិនមានជម្រើសអ្វីក្រៅពីជោគជ័យក្នុងការវាយលុករបស់ខ្លួនប្រឆាំងនឹងរុស្ស៊ីនោះទេ ហើយបើ​យើង​ចង់​រស់​នៅជាប្រជា​ជាតិតែមួយ យើង​ត្រូវ​តែ​ឈ្នះ ទោះ​ត្រូវអស់​អ្វី​ក៏​ដោយ” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Kuleba បានបញ្ជាក់ថា “នៅពេលដែលអ៊ុយក្រែនកាន់តែជោគជ័យនៅលើសមរភូមិប្រយុទ្ធនោះ រុស្ស៊ីនឹងមានឆន្ទៈកាន់តែច្រើនក្នុងការចរចា ។ ប៉ុន្តែទោះជាយ៉ាងណា លោកមិនឃើញមានបង្អួចបើកចំហសម្រាប់ការចរចាជាមួយរុស្ស៊ីក្នុងពេលឆាប់ៗនេះនោះទេ” ។

ស្របពេលជាមួយគ្នានេះ លោករដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនក៏បានសម្តែងការខកចិត្តជាមួយនឹងពាក្យរិះគន់ថ្មីៗពីបណ្តាប្រទេសលោកខាងលិចដែលលើកឡើងថា ការវាយលុករបស់អ៊ុយក្រែនមិនបំពេញតាមការរំពឹងទុករបស់ប្រទេសជាម្ចាស់ជំនួយ ។

ក្នុងនោះ លោក Kuleba ថែមទាំងវាយបកទៅវិញថា អ្នក​ដែល​កំពុង​អង្គុយ​លើ​កៅអីចាំតែបញ្ចេញ​មតិ​រិះគន់អំពី​ល្បឿន​នៃ​ការ​វាយលុករបស់អ៊ុយក្រែន​មិន​គួរនិយាយ​ថា ទាហាន​របស់យើង​អន់​ពេកនោះ​ទេ ។ តើអ្នកដឹងទេ ទាហានរបស់យើង​កំពុង​តែ​ស្លាប់​ក្នុង​ការ​ខិតខំ​ប្រឹងប្រែងនេះ ដូច្នេះពួកគេសមតែទទួលបានពាក្យគោរពស្រលាញ់ មិនមែនបែបជាន់ពន្លិចនោះទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ មួយថ្ងៃ អ៊ុយក្រែន ចំណាយ ១០០លានដុល្លារ ក្នុងជម្លោះជាមួយ រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម