ព័ត៌មានអន្ដរជាតិ
ព្រឹត្តិការណ៍សំខាន់ៗក្នុងប្រទេសមីយ៉ាន់ម៉ា ស្ថិតក្រោមការគ្រប់គ្រងរបស់យោធា
នៅថ្ងៃចន្ទទី០១ខែមករានេះ យោធាមីយ៉ាន់ម៉ាបានឃុំខ្លួនមេដឹកនាំលោកស្រី អ៊ុង សានស៊ូជី, លោកប្រធានាធិបតី Win Myint និងឥស្សរជនជាន់ខ្ពស់ដទៃទៀតមកពីគណបក្សដែលគ្រប់គ្រងប្រទេស ដោយដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារមួយ ពោលគឺរយៈពេលតិចជាង១០ឆ្នាំបន្ទាប់ពីបានប្រគល់អំណាចទៅឲ្យរដ្ឋាភិបាលស៊ីវិល។

ខាងក្រោមនេះគឺជាព្រឹត្តិការណ៍សំខាន់ៗក្នុងប្រទេសមីយ៉ាន់ម៉ា ស្ថិតក្រោមការគ្រប់គ្រងរបស់យោធា៖
– ថ្ងៃទី៤ខែមករាឆ្នាំ១៩៤៨៖ ប្រទេសដែលគេស្គាល់ថាភូមា ទទួលបានឯករាជ្យពីការគ្រប់គ្រងរបស់អាណានិគមអង់គ្លេស។
– ឆ្នាំ១៩៦២៖ មេដឹកនាំយោធា Ne Win បានធ្វើរដ្ឋប្រហារនិងគ្រប់គ្រងប្រទេសតាមរយៈរបបយោធាអស់រយៈពេលជាច្រើនឆ្នាំ។

– ឆ្នាំ១៩៨៨៖ លោកស្រី អ៊ុងសាន ស៊ូជី ដែលជាកូនស្រីរបស់វីរៈបុរសឯករាជ្យ បានវិលត្រឡប់មកប្រទេសកំណើតវិញចំពេលការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ កំពុងតែផ្ទុះឡើងប្រឆាំងនឹងរបបយោធា។ កងកម្លាំងសន្តិសុខបានបើកការបាញ់ប្រហារទៅលើក្រុមបាតុករនៅក្នុងការតវ៉ានាខែសីហា ហើយមនុស្សរាប់រយនាក់ត្រូវបានសម្លាប់។
– ខែកក្កដាឆ្នាំ១៩៨៩៖ ខណៈមានការរិះគន់ដោយមិនសំចៃមាត់ទៅលើរបបយោធា លោកស្រី ស៊ូជី ត្រូវបានឃុំឃាំងនៅក្នុងផ្ទះ។
– ថ្ងៃទី២៧ខែឧសភាឆ្នាំ១៩៩០៖ គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) ដែលបង្កើតឡើងដោយលោកស្រីស៊ូជី បានឈ្នះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដីប៉ុន្តែយោធាបដិសេធប្រគល់អំណាច។

– ខែតុលាឆ្នាំ១៩៩១៖ លោកស្រីស៊ូជី ទទួលបានពានរង្វាន់ណូបែលសន្តិភាពសម្រាប់ការតស៊ូដោយសន្តិវិធីរបស់លោកស្រីប្រឆាំងនឹងរបបនេះ។
– ថ្ងៃទី៧ខែវិច្ឆិកាឆ្នាំ២០១០៖ គណបក្សគាំទ្ររបបយោធា បានឈ្នះការបោះឆ្នោតលើកដំបូងរបស់ប្រទេសមីយ៉ាន់ម៉ាក្នុងរយៈពេល២០ឆ្នាំ ដែលជាការបោះឆ្នោតមួយត្រូវបានធ្វើពហិការថាមិនយុត្តិធម៌និងក្លែងបន្លំ។
– ថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០១០៖ លោកស្រីស៊ូជី ត្រូវបានដោះលែងពីការឃុំឃាំងបន្ទាប់ពីជាប់អស់ពីរទសវត្សរ៍។

– ឆ្នាំ២០១២៖ លោកស្រីស៊ូជី បានឈ្នះការបោះឆ្នោតបំពេញបន្ថែមនិងទទួលបានអាសនៈនៅសភា ដោយកាន់តំណែងជាសាធារណៈលើកដំបូង។
– ថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០១៥៖ គណបក្ស NLD ទទួលបានជ័យជម្នះយ៉ាងធំធេងក្នុងការបោះឆ្នោតសកលដែលត្រូវបានធ្វើឡើងជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៩០មក។ យោធាបានរក្សាអំណាចសំខាន់ៗក្រោមរដ្ឋធម្មនុញ្ញដែលរារាំងលោកស្រីស៊ូជីពីការកាន់តំណែងជាប្រធានាធិបតីប៉ុន្តែតំណែងទីប្រឹក្សារដ្ឋត្រូវបានបង្កើតឡើងដើម្បីឲ្យលោកស្រីដឹកនាំរដ្ឋាភិបាល។
– ថ្ងៃទី២៥ខែសីហាឆ្នាំ២០១៧៖ ក្រុមបះបោរបានវាយប្រហារទីតាំងយោធានៅរដ្ឋ Rakhine ភាគខាងលិចដោយសម្លាប់មនុស្សរាប់សិបនាក់។ យោធាបានឆ្លើយតបជាមួយនឹងការបង្ក្រាបដ៏ធំមួយទៅលើប្រជាជនមូស្លីមរ៉ូហ៊ីងយ៉ា ដោយធ្វើឲ្យប្រជាជនរាប់សែននាក់ភៀសខ្លួនចូលទៅក្នុងប្រទេសបង់ក្លាដែស។

– ថ្ងៃទី១១ខែធ្នូឆ្នាំ២០១៩៖ លោកស្រីស៊ូជី បានការពារយោធាក្នុងករណីមួយនៅឯតុលាការយុត្តិធម៌អន្តរជាតិក្នុងទីក្រុងឡាអេ ដោយបដិសេធថា យោធាមិនបានប្រព្រឹត្តិអំពើប្រល័យពូជសាសន៍ទេ។
– ថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០២០៖ ប្រទេសមីយ៉ាន់ម៉ាបានរៀបចំការបោះឆ្នោត ដោយគណបក្ស NLD បានកាន់កាប់សំឡេងភាគច្រើនដាច់ខាតនៅក្នុងសភា។

– ថ្ងៃទី២៩ខែមករាឆ្នាំ២០២១៖ គណៈកម្មការរៀបចំការបោះឆ្នោតរបស់ប្រទេសមីយ៉ាន់ម៉ា បានច្រានចោលការចោទប្រកាន់របស់យោធាពីការលួចបន្លំក្នុងការបោះឆ្នោតព្រោះមិនបានរកឃើញភស្តុតាងណាមួយដើម្បីគាំទ្រការអះអាងនេះទេ។
– ថ្ងៃទី១ខែកុម្ភះឆ្នាំ២០២១៖ យោធាមីយ៉ាន់ម៉ាបានកាន់កាប់ប្រទេសនេះរយៈពេលមួយឆ្នាំទៀតដោយលើកឡើងពីការខកខានរបស់រដ្ឋាភិបាល ក្នុងការធ្វើសកម្មភាពប្រឆាំងនឹងការអះអាងរបស់ខ្លួនពីការលួចបន្លំអ្នកបោះឆ្នោតនិងការបដិសេធពន្យារពេលការបោះឆ្នោតខែវិច្ឆិកាដោយសារតែវិបត្ដិមេរោគកូរ៉ូណា។ គណបក្សរបស់លោកស្រីស៊ូជីនិយាយថា លោកស្រីត្រូវបានឃុំឃាំងនៅក្នុងផ្ទះម្តងទៀត៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Michigansthumb

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ