ព័ត៌មានអន្ដរជាតិ
លោក Yoon៖ កូរ៉េខាងត្បូងនិងអាស៊ីអាគ្នេយ៍ត្រូវតែរួមកម្លាំងគ្នា ដើម្បីទប់ទល់ កូរ៉េខាងជើង
ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បាននិយាយនៅថ្ងៃអង្គារទី៥ខែកញ្ញាថា បណ្តាប្រទេសអាស៊ីអាគ្នេយ៍ ត្រូវតែរួមកម្លាំងគ្នា ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

បន្ទាប់ពីកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់រួចហើយ លោក Yoon នឹងជួបជាមួយសមភាគី មកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅរដ្ឋធានីហ្សាការតានៃប្រទេសឥណ្ឌូណេស៊ីនៅថ្ងៃពុធ មុនពេលចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ា១៨ប្រទេស នៅថ្ងៃបន្ទាប់ ។
ក្នុងបទសម្ភាសជាមួយកាសែតឥណ្ឌូណេស៊ី Kompas លោក Yoon និយាយថា ការបាញ់មីស៊ីលរបស់កូរ៉េខាងជើង បានបង្កការគំរាមកំហែងដោយផ្ទាល់និងអត្ថិភាព មិនត្រឹមតែចំពោះកូរ៉េខាងត្បូងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចំពោះសម្ព័ន្ធមិត្តអាស៊ីអាគ្នេយ៍របស់ខ្លួនផងដែរ។
លោកបន្តថា ក្នុងពេលវេលាបែបនេះ សាធារណរដ្ឋកូរ៉េនិងអាស៊ាន ត្រូវតែរួមកម្លាំងគ្នាដើម្បីឆ្លើយតបម៉ឺងម៉ាត់ និងសហការជិតស្និទ្ធ លើការលុបបំបាត់នុយក្លេអ៊ែររបស់កូរ៉េខាងជើង។ សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការអាស៊ាន-កូរ៉េខាងត្បូង ត្រូវតែពង្រឹងបន្ថែមទៀត ដូច្នេះ សណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ នឹងអាចចាក់ឫសយ៉ាងរឹងមាំនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
សមាជិកអាស៊ាន និងកូរ៉េខាងត្បូង ត្រូវបានគេរំពឹងថានឹងអនុម័តសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដែលលោក Yoon និយាយថា នឹងគូសបញ្ជាក់ពីការជំរុញរបស់មេដឹកនាំនានា សម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី សន្តិភាព និងវិបុលភាព៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ថ្ងៃបើកកិច្ចប្រជុំកំពូល ឥណ្ឌូណេស៊ី ព្រមាន អាស៊ាន កុំធ្វើជាសង្វៀនប្រកួត ប្រជែងរបស់មហាអំណាច

-
KPT+៣ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ៦ ម៉ោង ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ