ព័ត៌មានអន្ដរជាតិ
លោកស្រី អ៊ុងសាន ស៊ូជី កំពុងមានជំងឺ ហើយយោធាបដិសេធមិនឲ្យយកពេទ្យពីខាងក្រៅមកព្យាបាលឡើយ
អតីតមេដឹកនាំដែលកំពុងជាប់ឃុំខ្លួនរបស់មីយ៉ាន់ម៉ាលោកស្រី អ៊ុងសាន ស៊ូជី កំពុងមានជំងឺ ខណៈសំណើសុំឲ្យគ្រូពេទ្យមកពីខាងក្រៅដើម្បីព្យាបាលលោកស្រីត្រូវបានបដិសេធដោយមេដឹកនាំយោធា ។ នេះបើយោងតាមរដ្ឋាភិបាលស្រមោលដែលស្មោះត្រង់នឹងលោកស្រី ។

ប្រភពដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា ម្ចាស់ជ័យលាភីណូបែលសន្តិភាពវ័យ ៧៨ ឆ្នាំរូបនេះកំពុងទទួលការព្យាបាលពីសំណាក់វេជ្ជបណ្ឌិតរបស់នាយកដ្ឋានពន្ធនាគារ បន្ទាប់ពីលោកស្រីមានអាការៈហើមអញ្ចាញធ្មេញមិនអាចញ៉ាំអាហារបានស្រួលនោះទេ ហើយលោកស្រីថែមទាំងវិលមុខ និងក្អួតផងដែរ ក្រោយពេលដែលលោកស្រីត្រូវបានផ្ទេរចេញពីពន្ធនាគារទៅឃុំខ្លួនក្នុងផ្ទះវិញនៅទីក្រុងណៃពិដោកាលពីកក្កដា ។
លោកស្រី ស៊ូជី កំពុងប្រឈមនឹងការឃុំខ្លួនរយៈពេល ២៧ ឆ្នាំ ពាក់ព័ន្ធនឹងបទចោទប្រកាន់ចំនួន ១៩ ករណីរាប់ចាប់ពីការញុះញង់ និងការក្លែងបន្លំការបោះឆ្នោត រហូតដល់អំពើពុករលួយ ខណៈលោកស្រីក៏បាននឹងកំពុងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងយោធាវិញផងដែរ ។

គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ាផ្ទុះភាពចលាចល ចាប់តាំងពីដើមឆ្នាំ ២០២១ មកម្ល៉េះ នៅពេលដែលយោធាបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី និងបង្ក្រាបក្រុមអ្នកប្រឆាំងនឹងយោធា ដោយមានទាំងការចាប់ខ្លួនដាក់ពន្ធនាគារ និងឈានដល់ការសម្លាប់មនុស្សរាប់ពាន់នាក់ផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Reuters

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ