ព័ត៌មានអន្ដរជាតិ
ហ្វីលីពីន ប្រកាសត្រៀមខ្លួនធ្វើជាប្រធានអាស៊ានឆ្នាំ២០២៦ ជំនួស មីយ៉ាន់ម៉ា
ប្រទេសហ្វីលីពីន បានត្រៀមខ្លួនជាស្រេចដើម្បីធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២៦ ជំនួសមីយ៉ាន់ម៉ា។ នេះបើតាមការបញ្ជាក់ពី លោកប្រធានាធិបតី Ferdinand Marcos Jr នៅថ្ងៃអង្គារទី៥ខែកញ្ញា។

ប្រទេសមីយ៉ាន់ម៉ា ត្រូវញាំញីដោយអំពើហិង្សាធ្ងន់ធ្ងរ ចាប់តាំងពីរដ្ឋប្រហារយោធាឆ្នាំ២០២១ បានទម្លាក់រដ្ឋាភិបាលលោកស្រី អ៊ុងសាន ស៊ូជី និងបើកការបង្ក្រាបបង្ហូរឈាមលើក្រុមប្រឆាំង។
លោក Marcos បានប្រាប់មេដឹកនាំសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ក្នុងរដ្ឋធានីហ្សាការតារបស់ឥណ្ឌូណេស៊ីថា “ខ្ញុំមានសេចក្តីសោមនស្សរីករាយ សូមប្រកាសថា ហ្វីលីពីនបានត្រៀមខ្លួនរួចជាស្រេច ក្នុងការដឹកនាំ និងធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២៦។ យើងនឹងពង្រឹងមូលដ្ឋានគ្រឹះនៃការកសាងសហគមន៍របស់យើង និងដឹកនាំអាស៊ាន នៅពេលខ្លួនចាប់ផ្តើមលើជំពូកថ្មី”។
ទោះបីជាយ៉ាងណាក៏ដោយ លោក Marcos មិនបានបញ្ជាក់ទេថាតើហេតុអ្វី បានជាទីក្រុងម៉ានីល ទទួលយកកៅអីពីប្រទេសមីយ៉ាន់ម៉ា។
គួរបញ្ជាក់ថា ប្រទេសឡាវ នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលឆ្នាំក្រោយ ហើយម៉ាឡេស៊ីនឹងធ្វើជាប្រធានព្រឹត្តិការណ៍នេះនៅឆ្នាំ២០២៥៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thai PBS
ចុចអាន៖ លោក Yoon៖ កូរ៉េខាងត្បូងនិងអាស៊ីអាគ្នេយ៍ត្រូវតែរួមកម្លាំងគ្នា ដើម្បីទប់ទល់ កូរ៉េខាងជើង

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ