ព័ត៌មានអន្ដរជាតិ
ថៃ ត្រៀមនឹងបើកឲ្យទេសចរ ចិន ចូលមកប្រទេសដោយមិនចាំបាច់មានទិដ្ឋាការ
សមាគមភ្នាក់ងារទេសចរណ៍ថៃ (ATTA) បង្ហាញក្ដីសាទរចំពោះគោលនយោបាយរបស់នាយករដ្ឋមន្ត្រីថ្មីលោក សេតថា ថាវីស៊ីន ពាក់ព័ន្ធទៅនឹងច្បាប់លែងយកទិដ្ឋាការសម្រាប់ទេសចរចិន ដែលចូលជាធរមានចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ ២០២៣ តទៅ ។

គោលនយោបាយនេះត្រូវបានដាក់ចេញឡើងដើម្បីជំរុញទំនុកចិត្តភ្ញៀវចិនឡើងវិញ បន្ទាប់ពីមានបណ្តាញសង្គមចុះផ្សាយពីបញ្ហាអសកម្មពាក់ព័ន្ធនឹងការចាប់ជម្រិតវះយកគ្រលៀនជាដើម ប៉ុន្តែភាពជោគជ័យរបស់គោលនយោបាយនេះ ក៏នឹងពឹងផ្អែកលើការកសាងទំនុកចិត្តក្នុងចំណោមភ្ញៀវទេសចរចិនថាតើការធ្វើដំណើរក្នុងប្រទេសថៃមានសុវត្ថិភាពពិតប្រាកដឬអត់ ។
ទោះជាយ៉ាងនេះក្តី ក្រុមហ៊ុនទេសចរណ៍ក៏កំពុងរងចាំយ៉ាងអន្ទះសារផងដែរ សម្រាប់ការប្រកាសជាផ្លូវការពីរដ្ឋាភិបាលថៃទាក់ទងនឹងការលើកលែងមួយនេះ ។

ជាក់ស្តែង រដ្ឋាភិបាលចិនមិនទាន់ផ្សព្វផ្សាយព័ត៌មាននេះជាសាធារណៈនៅឡើយទេ ដូច្នេះការកសាងទំនុកចិត្តគឺជារឿងសំខាន់ ។ លើសពីនេះ ការឲ្យលោក សេតថា ជាអ្នកផ្សព្វផ្សាយទេសចរណ៍ថៃ រួមជាមួយការធានាចំពោះភ្ញៀវទេសចរណ៍ថាប្រទេសថៃជាគោលដៅសុវត្ថិភាព គឺជាសកម្មភាពដ៏សមស្របបំផុត ។
ពាក់ព័ន្ធទៅនឹងគោលនយោបាយលើកលែងទិដ្ឋាការនេះដែរត្រូវបានគេរំពឹងថា នឹងជំរុញឲ្យជនជាតិចិនដែលធ្វើការនៅក្នុងប្រទេសផ្សេងទៀត ជាពិសេសប្លុកអាស៊ាន និងអាស៊ីបូព៌ា ធ្វើដំណើរទៅកាន់ប្រទេសថៃកាន់តែច្រើន ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ The Nation Thailand

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ