ព័ត៌មានអន្ដរជាតិ
មេដឹកនាំអាស៊ីអាគ្នេយ៍ យល់ព្រមបង្កើតយន្តការត្រយកា (Troika) ដើម្បីដោះស្រាយវិបត្តិ មីយ៉ាន់ម៉ា
មេដឹកនាំអាស៊ីអាគ្នេយ៍ បានយល់ព្រមបង្កើត យន្តការត្រយកា (Troika) ដែលរួមមានអតីតប្រធានអាស៊ាន ប្រធានបច្ចុប្បន្ន និងប្រធាននាពេលខាងមុខ ដើម្បីដោះស្រាយវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារ ទី៥ ខែកញ្ញា រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីលោកស្រី Retno Marsudi និយាយថា បណ្តាមេដឹកនាំ បានរំលឹកឡើងវិញពីតម្រូវការដើម្បីបញ្ឈប់អំពើហិង្សាក្នុងប្រទេសមីយ៉ាន់ម៉ា ហើយយល់ព្រមបង្កើតយន្តការត្រយកា ដែលនឹងអនុញ្ញាតឲ្យអតីតប្រធានអាស៊ាន ប្រធានបច្ចុប្បន្ន និងប្រធាននាពេលអនាគត រួមគ្នាដោះស្រាយវិបត្តិនិងរិះរកវិធីជាបន្តបន្ទាប់។
លោកស្រីបន្តថា “ព្រោះអ្នករាល់គ្នាយល់ហើយ ស្ថានភាពមិនអាចផ្លាស់ប្តូរក្នុងរយៈពេលត្រឹមតែមួយឆ្នាំទេ ហើយដោយសារតែការប្តេជ្ញាចិត្តរបស់អាស៊ានក្នុងការជួយប្រជាជនមីយ៉ាន់ម៉ា, ការអនុវត្តយន្តការត្រយកា រវាងប្រធានអាស៊ានទាំង៣ពេលនេះ គឺជារឿងចាំបាច់ណាស់”។

លោកស្រី Marsudi បន្ថែមថា មេដឹកនាំអាស៊ាន ក៏បានពិនិត្យឡើងវិញ លើការអនុវត្តកិច្ចព្រមព្រៀងឯកច្ឆ័ន្ទ ៥ ចំណុច ដែលចេញដាក់តាំងតែពីខែមេសា ឆ្នាំ២០២១ មកម្ល៉េះផងដែរ ហើយសម្រេចចិត្តថា វាគួរតែនៅជាឯកសារយោងដ៏សំខាន់ ដើម្បីដោះស្រាយវិបត្តិនយោបាយដែលកំពុងបន្តនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែរឬក៏អត់ ។
គួរបញ្ជាក់ថា មនុស្សរាប់ពាន់នាក់បានស្លាប់ និងជម្លៀសខ្លួនចេញពីខាងក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីយោធា ដណ្តើមយកអំណាចក្នុងរដ្ឋប្រហារប្រឆាំងរដ្ឋាភិបាលជាប់ឆ្នោត របស់លោកស្រី អ៊ុងសាន ស៊ូជី នៅខែកុម្ភៈ ឆ្នាំ២០២១ ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ហ្វីលីពីន ប្រកាសត្រៀមខ្លួនធ្វើជាប្រធានអាស៊ានឆ្នាំ២០២៦ ជំនួស មីយ៉ាន់ម៉ា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ