Connect with us

ព័ត៌មានអន្ដរជាតិ

CDC ព្រមានថា ចំនួនកុមារនិងទារកដែលឆ្លងមេរោគផ្លូវដង្ហើម RSV កំពុងកើនឡើង

បានផុស

នៅ

កាលពីថ្ងៃអង្គារ ទី៥ មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ (CDC) បានជូនដំណឹងដល់វេជ្ជបណ្ឌិត អំពីការកើនឡើងធ្ងន់ធ្ងរនៃមេរោគផ្លូវដង្ហើម (RSV) ក្នុងចំណោមកុមារតូចៗនៅរដ្ឋ Florida និង Georgia ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

CDC បានណែនាំថា “សកម្មភាពមេរោគផ្លូវដង្ហើមរីករាលដាលនៅភាគខាងជើង និងខាងលិចក្នុងរយៈពេល ២-៣ ខែបន្ទាប់” ។

បើតាមរបាយការណ៍ CDC ចាប់ពីថ្ងៃទី៥ ខែសីហា ដល់ថ្ងៃទី១៩ ខែសីហា អត្រានៃការចូលមន្ទីរពេទ្យទាក់ទងនឹង RSV បានកើនឡើងពី ២ នាក់ក្នុងចំណោមកុមារ ១០០ ០០០ នាក់ដែលមានអាយុក្រោម ៤ ឆ្នាំ រហូតដល់ ៧ នាក់ក្នុង ១០០ ០០០ នាក់ ។ គួរបញ្ជាក់ថា ភាគច្រើន​នៃអ្នកជំងឺដែលសម្រាកនៅមន្ទីរពេទ្យគឺជា ទារកអាយុក្រោម ១ ឆ្នាំប៉ុណ្ណោះ ។

ជារៀងរាល់ឆ្នាំ ការឆ្លងមេរោគផ្លូវដង្ហើម បណ្តាលឱ្យមានការទៅជួបគ្រូពេទ្យប្រហែល ២ លាននាក់ សម្រាកនៅមន្ទីរពេទ្យ ៨០ ០០០ នាក់ និងស្លាប់ដល់ទៅ ៣០០ នាក់ ចំពោះកុមារអាយុក្រោម ៥ ឆ្នាំ ។

CDC បានផ្តល់ដំបូន្មានដល់វេជ្ជបណ្ឌិតឱ្យត្រៀមខ្លួនជាមួយនឹងការចាក់វ៉ាក់សាំង RSV ថ្មីសម្រាប់កុមារតូចៗ ដើម្បីជួយការពារការឆ្លងមេរោគផ្លូវដង្ហើម ។

វ៉ាក់សាំង Beyfortus ត្រូវបានអនុម័តសម្រាប់ទារកទាំងអស់ដែលមានអាយុក្រោម ៨ ខែ ។ កុមារដែលមានហានិភ័យខ្ពស់នៃផលវិបាក RSV ដូចជាអ្នកដែលមានភាពស៊ាំខ្លាំង ពួកគេអាចចាក់លើកទីពីរ រហូតដល់អាយុប្រហែលមួយឆ្នាំកន្លះ ។ ទោះជាយ៉ាងណាក៏ដោយវ៉ាក់សាំង Beyfortus អាចនឹងមិនទាន់មានរហូតដល់ខែតុលា ។

ហើយកាលពីខែមុន រដ្ឋបាលចំណីអាហារ និងឱសថបានអនុម័តវ៉ាក់សាំង RSV ដែលផ្តល់ឲ្យស្ត្រីមានផ្ទៃពោះ ដែលអាចការពារដល់ទារកទើបនឹងកើតក្នុងអំឡុងពេលប្រាំមួយខែដំបូងនៃជីវិតទៀតផង ៕

ប្រែសម្រួល៖ វារី

ប្រភព៖ NBC

ចុចអាន៖ បាងកក ​ប្រឈមបិទសាលា ដោយសារជំងឺ ៣ប្រភេទកំពុងឆ្លងខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៩ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម