ព័ត៌មានអន្ដរជាតិ
គ្រូស្ម័គ្រចិត្តតៃវ៉ាន់ម្នាក់ ត្រូវប្រុសៗកេនយ៉ាបៀតបៀននិងចោទសួរថា «តើនាងនៅក្រមុំ»?
អ្នកគ្រូបង្រៀនស្ម័គ្រចិត្តវ័យ២២ឆ្នាំម្នាក់ ត្រូវធ្វើដំណើរទៅប្រទេសកេនយ៉ាតែម្នាក់ឯងដើម្បីបង្រៀនក្មេងៗក្នុងភូមិ ប៉ុន្តែបែរក្លាយជាគោលដៅនៃការចោទសួរថា តើនៅក្រមុំឬមិនមែន ខណៈបុរសៗក្នុងតំបន់បានគំរាមកំហែងលើរាងកាយនាង។
Gigi ជាគ្រូបង្រៀនជនជាតិតៃវ៉ាន់ បានធ្វើដំណើរតែម្នាក់ឯងទៅកាន់ភូមិជនបទមួយក្នុងប្រទេស Kenya ដោយនាងទទួលតួនាទីជាគ្រូស្ម័គ្រចិត្ត។ ទោះបីជាត្រូវបានសិស្សសាលាបឋមសិក្សាក្នុងតំបន់ស្រលាញ់យ៉ាងខ្លាំងក៏ដោយ។ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ នាងបានក្លាយជាវត្ថុលេងសើចរបស់បុរសក្នុងភូមិជាច្រើន ជេរប្រមាថ និងមាក់ងាយដោយពាក្យអសុរោះ។ អ្វីដែលកាន់តែភ្ញាក់ផ្អើល ប្រុសៗទាំងនោះបានសម្រុកចូលមកថើបនាង ហើយសុំថតរូបជាមួយថែមទៀតផង។
បើយោងតាមបទសម្ភាសន៍មួយនៅលើប៉ុស្តិ៍ YouTube ហុងកុង Torres Pit អ្នកគ្រូ Gigi បាននិយាយថា ព្រោះនាងបានធ្វើដំណើរតែម្នាក់ឯងក្នុងទ្វីបអាហ្វ្រិកជាយូរមកហើយ។ ដូច្នេះហើយ នាងបានរៀនពីវិធីការពារខ្លួនឯង និងចៀសវាងការប្រមាថដល់អារម្មណ៍របស់អ្នកបៀតបៀននាង។ បើមិនដូច្នោះទេ ស្ថានភាពនឹងកាន់តែអាក្រក់ទៅៗ ហើយមិនអាចគ្រប់គ្រងបាន។
នាងត្រូវបានអ្នកភូមិអាហ្វ្រិកមួយក្រុមឡោមព័ទ្ធតាមផ្លូវ ហើយសួរថា តើនាងនៅក្រមុំឬមិនទាន់អស់ព្រហ្មចារីមែនទេ?នាងភ្ញាក់ផ្អើលហើយសួរទៅវិញថា ហេតុអ្វីបានជាអ្នកសួរដូច្នេះ? អ្នកស្រុកក៏បានរិះគន់ជនជាតិរបស់នាងដោយបង្ហាញការមើលងាយ ហើយជេរប្រមាថថា ជនជាតិអាស៊ីមានភ្នែកតូច។ ប៉ុន្តែនាងគ្រាន់តែអាចញញឹម អ្វីដែលនាងជួបប្រទះបានធ្វើឲ្យនាងត្រូវនៅយាមគ្រប់ពេលវេលា។ ព្រោះមិនដឹងថានឹងមានអ្វីកើតឡើងបន្ទាប់។
ក្រោយឃ្លិបនៃការសម្ភាសន៍របស់នាងបានចេញផ្សាយ ភ្លាមៗនោះបានបង្កឲ្យមានការជជែកគ្នាយ៉ាងក្តៅគគុកក្នុងចំណោមអ្នកលេងអ៊ីនធឺណិត។ មនុស្សជាច្រើនបានបញ្ចេញមតិខុសៗគ្នាថា “ខ្ញុំនៅតែមានអារម្មណ៍ថា វាពិតជាគ្រោះថ្នាក់ណាស់។ ពិភពលោកនេះមានមនុស្សគ្រោះថ្នាក់ច្រើនជាងអ្នកគិតទៅទៀត», «តើកេនយ៉ាពិតជាគ្រោះថ្នាក់មែនឬ?» , “មិនឃើញមឈូស មិនស្រក់ទឹកភ្នែក។ ប្រសិនបើមានអ្វីកើតឡើង វាជាជម្រើសរបស់អ្នក។ ហើយអ្នកមិនសមនឹងទទួលបានការអាណិតអាសូរអ្វីឡើយ»។ “កុំចំណាយជីវិតរបស់អ្នកនៅកន្លែងបែបនេះ។ សូមយកចិត្តទុកដាក់លើសុវត្ថិភាពផ្ទាល់ខ្លួនរបស់អ្នក។ ខ្ញុំគិតថាជនជាតិអាហ្វ្រិកនៅតែកាចសាហាវ ហើយនឹងធ្វើរឿងមិនសមហេតុផល។ “អ្នកអាចនិយាយថាវាមិនអី! ដោយសារតែនាងមិនទាន់អស់សំណាងនៅឡើយ។ ប៉ុន្តែប្រសិនបើសំណាងរបស់អ្នកអស់ អ្នកនឹងដឹងថាបិសាចរបស់មនុស្សទាំងនេះគួរឲ្យខ្លាចប៉ុណ្ណា”។
យ៉ាងណាមិញ ជាការឆ្លើយតបទៅនឹងនិន្នាការនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមពាក់ព័ន្ធនឹងបញ្ហានេះ នាងក៏បានបន្សល់ទុកសារនៅក្រោមឃ្លិបដោយបញ្ជាក់យ៉ាងដូច្នេះថា “ខ្ញុំចង់ប្រាប់អ្នកថា ខ្ញុំមិនដើរលេងដោយខ្លួនឯងទេ។ ជាធម្មតាទៅជាមួយមិត្តភក្តិមកពីតំបន់របស់ខ្ញុំ។ ខ្ញុំមានវិធីការពារខ្លួន។ ក្រោយមកនៅទីនេះបានជិតកន្លះឆ្នាំ ខ្ញុំបានជួបមនុស្សជាច្រើនអ្នករាល់គ្នាដឹងថាខ្ញុំជាគ្រូបង្រៀននៅទីនេះ(ដោយសារតែខ្ញុំជាជនបរទេសតែម្នាក់គត់ វាងាយស្រួលសម្រាប់អ្នករាល់គ្នាក្នុងការទទួលស្គាល់ខ្ញុំ)។ សរុបសេចក្តីមក មនុស្សក្នុងទីក្រុងដែលខ្ញុំរស់នៅគឺដូចកន្លែងណាផ្សេងទៀត។ មានទាំងមនុស្សល្អ និងមនុស្សអាក្រក់ ហើយខ្ញុំបានជួបអ្នកភូមិដែលមានចិត្តល្អ និងសាមញ្ញជាច្រើននាក់ ពួកគេមានភាពកក់ក្តៅ រួសរាយរាក់ទាក់ និងផ្តល់ក្តីស្រឡាញ់ដល់ខ្ញុំយ៉ាងច្រើន”៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖បុរសម្នាក់ ទិញចានជជុះនៅផ្សារអាមេរិក ក្រោយដេញថ្លៃតម្លៃដល់ទៅ ៧០ម៉ឺនដុល្លារ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ