ព័ត៌មានអន្ដរជាតិ
ចិន គាំទ្រដល់តួនាទី អាស៊ាន ក្នុងកិច្ចការពិភពលោក
នាយករដ្ឋមន្ត្រីចិនលោក Li Qiang បានគូសបញ្ជាក់កាលពីថ្ងៃអង្គារថា ប្រទេសចិនគាំទ្រជំហរកណ្តាលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ហើយប្រទេសចិនក៏មានឆន្ទៈក្នុងការធ្វើការជាមួយភាគីទាំងអស់ដើម្បីជំរុញឲ្យតំបន់អាស៊ីបូព៌ាក្លាយជាក្បាលម៉ាស៊ីនដ៏សំខាន់សម្រាប់ការអភិវឌ្ឍពិភពលោក ។

លោក Li បានធ្វើការកត់សម្គាល់បែបនេះនៅក្នុងសុន្ទរកថាជាលាយលក្ខណ៍អក្សរ បន្ទាប់ពីការអញ្ជើញមកដល់របស់លោកក្នុងដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ក៏ដូចជាក្នុងការចូលរួមកិច្ចប្រជុំមេដឹកនាំ ចិន-អាស៊ាន លើកទី២៦ ។
លោកបញ្ជាក់ថា រដ្ឋាភិបាលក្រុងប៉េកាំងគាំទ្រយ៉ាងម៉ឺងម៉ាត់ដល់អាស៊ានក្នុងការដើរតួនាទីកាន់តែខ្លាំងក្នុងកិច្ចការអន្តរជាតិ ។ ប្រទេសចិនត្រៀមខ្លួនជាស្រេចដើម្បីផ្លាស់ប្តូរទស្សនៈជាមួយភាគីទាំងអស់លើបញ្ហាសំខាន់ៗទាក់ទងនឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ការពង្រឹងឯកភាព ការចែករំលែកឱកាសអភិវឌ្ឍន៍ និងការដោះស្រាយបញ្ហាប្រឈមនានាជាដើម ។

ទន្ទឹមនោះ ក្រៅពីចូលរួមកិច្ចប្រជុំចិន-អាស៊ានលើកទី២៦ ហើយ លោក Li ក៏នឹងចូលរួមកិច្ចប្រជុំកំពូលមេដឹកនាំអាស៊ាន-ចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ លើកទី២៦ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៨ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចមកកាន់ប្រទេសឥណ្ឌូណេស៊ី ។
គួរបញ្ជាក់ថា នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Li មកកាន់ប្រទេសអាស៊ី ចាប់តាំងពីលោកបានក្លាយជានាយករដ្ឋមន្ត្រីចិនក្នុងខែមីនា ហើយក៏ស្របពេលជាមួយនឹងខួបលើកទី ១០ នៃការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន និងឥណ្ឌូណេស៊ីផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ China Daily
ចុចអាន ៖ តើមេដឹកនាំប្រទេស អាស៊ាន រូបណាខ្លះនាំយកភរិយាចូលរួមក្នុងកិច្ចប្រជុំកំពូលនៅ ឥណ្ឌូណេស៊ី?

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ